អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោកស្រី មូរ សុខហួរ៖ ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក គឺ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​ពលរដ្ឋ​ខ្មែរ​

លោក​ស្រី មូរ សុខហួរ ដែល​ពេល​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សហ​រដ្ឋ​អាមេរិក​ហើយ​នោះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​នេះថា លោក​ស្រី​នឹង​វិល​ត្រលប់​មក​កាន់​ប្រទេស​នៅ​តំបន់​អាស៊ាន​វិញ នៅ​ក្រោយ​ថ្ងៃទី ២៦ ខែតុលា ខាង​មុខ​នេះ​។ ការ​អះ​អាង​នេះ គឺ​បន្ទាប់​ពី​លោក​ស្រី ត្រូវ​បាន​អាជ្ញាធរ​ថៃ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​បង្ខំ​ឲ្យ​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​ម៉ាឡេ​ស៊ី​វិញ​។ បើ​តាម​លោក​ស្រី មូរ សុខហួរ ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​របស់​លោក​ស្រី​ពេល​នេះ គឺ​មិន​មែន​មក​ពី​លោក​ស្រី​បារម្ភ​ថា អាជ្ញាធរ​ម៉ាឡេ​ស៊ី ឬ​ឥណ្ឌូ​នេ​ស៊ី បណ្តេញ​លោក​ស្រី​ចេញ​ជា​ថ្មី​នោះ​ទេ តែ​គឺ​ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​ស៊ីអា​ថល សហ​រដ្ឋ​អាមេរិក ប៉ុណ្ណោះ​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា កុំ​រារាំង​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​។ 

លោកស្រី មូរ សុខហួរ
លោកស្រី មូរ សុខហួរ @RFI
ផ្សាយពាណិជ្ជកម្ម
02:13

សូមស្ដាប់ប្រសាសន៍ លោកស្រី មូរ សុខហួរ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ