ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
កម្ពុជា

​សង្គម​ស៊ីវិល ​ជម្រុញ​ឲ្យ​ក្រសួង​សង្គម​កិច្ច​ស៊ើប​អង្កេត ក្រោយ​យុវជន​ម្នាក់​ស្លាប់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​

media  
សង្គមស៊ីវិល ជម្រុញឲ្យក្រសួងសង្គមកិច្ចស៊ើបអង្កេត ក្រោយយុវជនម្នាក់ស្លាប់នៅមណ្ឌលព្រៃស្ពឺ @FB

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជម្រុញ​ឲ្យ​ក្រសួង​សង្គមកិច្ច និង​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ និង​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ការ​ស្លាប់​របស់​យុវជន​ម្នាក់​ក្នុង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានីភ្នំពេញ ឬ​មណ្ឌល​ព្រៃ​ស្ពឺ។ ការ​ស្លាប់​របស់​យុវជន​រូប​នោះ​ត្រូវ​បានគ្រួសារ​ និង​សង្គម​ស៊ីវិល​អះអាង​ថា ស្ថិត​ក្នុង​អាថ៌​កំបាំង​។ 

លោក អំ សំអាត មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ បាន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ស្លាប់​របស់​យុវជន​រូប​នោះ ដែល​គ្រួសារ​ពុំបាន​ដឹង​ឮ​ហើយ​បូជា​ដោយ​ប្រញាប់​។ ទោះ​ហេតុផល​ណា​ក៏ដោ​យ ការ​បូជា​ដោយ​គ្រួសារ​ពុំ​បាន​ដឹង​ឮ​ គឺជា​រឿង​មួយ​ផ្ទុយ​ពី​ច្បាប់ ដែល​អាច​ធ្វើ​ឲ្យ​គេ​ដាក់​សន្និ​ដ្ឋាន​ថា ការ​ស្លាប់​នោះមិនមែន​បណ្ដាល​មក​ពី​ជំងឺ​។

លោក​ស្រី មុំ ចាន់ដានី ប្រធាន​មជ្ឈមណ្ឌល​ព្រៃស្ពឺ​បាន​គូស​បញ្ជាក់​ថា ការ​ស្លាប់​របស់​យុវជន​ម្នាក់​ដែល​ក្រុម​គ្រួសារ​បញ្ជូន​មក​មណ្ឌល​កាល​ពី​មួយ​ឆ្នាំ​មុន​នោះ​ ដោយ​សារ​តែ​អាការៈ​គាំង​បេះដូង​។​ រីឯ​ការ​បូជា​សព​មិន​មែន​ខាង​មណ្ឌល​ព្រៃ​ស្ពឺ​បញ្ជា​ឲ្យធ្វើឡើងជាប្រញាប់ទេ ប៉ុន្តែខាងអាចារ្យ​ប្រញាប់​យក​ឡ។

ជា​ដំណោះស្រាយ លោក អំ សំអាត បាន​ជម្រុញ​ឲ្យ​ក្រសួង​សង្គម​កិច្ច និង​អាជ្ញាធរ​បើក​ការស៊ើប​អង្កេត​ និង​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ការ​ស្លាប់​របស់​យុវជន​រូប​នេះ បើ​ពុំ​ដូច្នោះ​នឹង​ប៉ះពាល់​ដល់កិត្តិ​យស​រដ្ឋាភិបាល។​ ប៉ះពាល់​ដោយ​សារ អ្នកស្រី រ៉ូណា ស្មីត ក្នុង​ដំណើរទស្សនកិច្ច​នា​ពេលថ្មីៗ​នេះ បាន​បន្ត​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​អ្នក​ជាប់​ឃុំ ក្នុង​មជ្ឈមណ្ឌល​ព្រៃស្ពឺ​។

លោក អំ សំអាត រម្លឹក​អាជ្ញាធរ​ និង​ក្រសួង​សង្គមកិច្ច ងាក​ទៅ​ស្ដាប់​ប្រសាសន៍​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៦។ កាលណោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​សង្គមកិច្ច និង​អាជ្ញាធរ ចុះ​ត្រួតពិនិត្យ​មណ្ឌល​ព្រៃ​ស្ពឺ។ បើសិន​ជាមាន​ភាពមិន​ប្រក្រតី​ដូច​ការរិះគន់​មែន​នោះ ក្រសួង​​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​បិទ​មណ្ឌល​មួយ​នេះ​តែម្ដង ដើម្បី​កុំ​មាន​បញ្ហា​ដែល​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​។

​បើតាម​របាយ​ការ​អង្គការ​លីកាដូ អ្នកប្រើប្រាស់​គ្រឿងញៀន និង​ជនអនាថា ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់​ប​ញ្ចូ​ន​មក​រស់នៅ​អប់រំ​នៅក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​នេះ ពួកគេ​តែងតែ​រង​ការវាយដំ និង​ការរំលោភបំពាន​សិទ្ធិ និង​ផ្លូវភេទ ជាដើម​។ ព្រៃស្ពឺជា​ទីកន្លែង​សម្រាប់​អប់រំ​អ្នកប្រើប្រាស់​គ្រឿងញៀន និង​ជនអនាថា ដែល​តែងតែ​រង​ការទិតៀន ពី​សំណាក់​មហាជន​កន្លងមក​នេះ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ