អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក យ៉ង សាំងកុមារ ​ថា​ថវិកា​ជាតិ​កើន​ឡើង​គួរ​តែ​ដក​២០០​លាន​ដុល្លារ​ជួយ​សង្គ្រោះ​តម្លៃ​ស្រូវ​របស់​កសិករ​

ស្របពេល​ដែល​នៅ​ថ្ងៃ​នេះ សភា​ជាតិ​ដែល​ជា​សមាជិក​ជា​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ច្បាប់​ថវិកា​ជាតិ​សម្រាប់​រដ្ឋ​ចាយ​នៅ​ឆ្នាំ​២០​២០​ចំនួន​ជាង​៨០០០​លាន​ដុល្លារ និង​មាន​គម្រោង​ខ្ចី​បន្ថែម​ចំនួន​១៩០០​លាន​ដុល្លារ​នោះ អ្នក​នយោ​បាយ​នៅក្រៅ​រដ្ឋាភិបាល​បាន​ចោទសួរថា ហេតុ​អ្វី​រដ្ឋាភិបាល​មិន​ប្រើ​ថវិកាជាតិ​តែ​២០០​លានដុល្លារ​ដើម្បី​ជួយ​សង្គ្រោះ​កសិករ និង​វិស័យ​ស្រូវ​អង្ករ? ការ​លើក​ឡើង​របស់​​ប្រធាន​គណបក្សប្រជាធិបតេយ្យមូលដ្ឋានបែបនេះគឺស្របពេល​ដែល​កសិករ​មួយចំនួន​កំពុង​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃក្នុង​រដូវ​ប្រមូលផល​ឆ្នាំ​នេះ ដែលកើតឡើងដូចរៀង​រាល់ឆ្នាំដែរ។ 

កសិករ​នៅក្នុងស្រុក​សណ្តាន់​ខេត្តកំពង់ធំ​កំពុង​ប្រមូល​ផលស្រូវ (រូបភាពឯកសារ)
កសិករ​នៅក្នុងស្រុក​សណ្តាន់​ខេត្តកំពង់ធំ​កំពុង​ប្រមូល​ផលស្រូវ (រូបភាពឯកសារ) © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

គឺតាមរយៈ​ហ្វេសប៊ុក​ផ្លូវការ លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា កសិករ​កំពុងលំបាករឿងស្រូវ​ចុះថោ​កនិងអត់សូ​វមានអ្ន​កទិញ ហេតុអ្វីបា​នជាមិនប្រើ​ថវិកាជាតិខ្លះ (តែ ២០០ លានដុល្លារក៏បានដែរ) ដើម្បីជួយ​សង្គ្រោះកសិ​ករនិងវិស័យស្រូ​វអង្ករផង? ការ​ចោទ​សួរ​របស់​ប្រធានគណបក្ស​នៅក្រៅ​រដ្ឋាភិបាល​បែបនេះ គឺស្របពេល​ដែល​រដ្ឋសភា​ដែលជា​សមាជិកជា​គណបក្ស​ប្រជាជនកម្ពុជា​បានអនុម័ត​ទាំង​ស្រុង​​លើសេចក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​សម្រាប់​ចំណាយនៅឆ្នាំ២០២០​ដែល​គ្រោង​រហូត​ដល់​ជាង​៨ពាន់​លានដុល្លារ​ កើនលើសឆ្នាំ២០១៩​ដែលមាន៦៧០០ លានដុល្លារ។ ការ​បង្កើន​ថវិកា​ជាតិ​នៅឆ្នាំក្រោយ​នេះ ក៏​មានគម្រោង​ខ្ចីចំនួន១៩០០លានដុល្លារថែមទៀត។

កាលពីប៉ុន្មាន​ថ្ងៃមុននេះ លោក យ៉ង សាំងកុមារ ជាអតីត​ប្រធានអង្គការ​សិកម្ម​មួយ​ហៅកាត់ថា សេដាក បាន​លើក​ឡើងថា «តម្លៃ​ស្រូវចុះថោក មិនសូវមានអ្នកទិញ តែរដ្ឋា​ភិបាលដឹកនាំ​ដោយគ​ណបក្ស​ប្រជាជនដូ​ចជាទុ​កឲ្យទីផ្សារ​សេរីជាអ្ន​កស​ម្រេចជោគវាស​នាកសិករ»។
ដោយឡែករ​ដ្ឋាភិបាលថៃបា​នត្រៀមវិធានកា​រនយោបាយជា​ច្រើន​ដើម្បី​លូកដៃចូលទីផ្សារ ដោយ​លើកស្ទួយស​ហករណ៍នៅប្រទេ​សថៃឲ្យកសិករមា​នទីផ្សារនិងល​ក់ស្រូវបា​នថ្លៃ។ វិធានការទាំងនោះរួមមាន ឲ្យ​កសិករស្តុកស្រូវទុកដោយរដ្ឋឧបត្ថម្ភប្រាក់១០០០ទៅ១៥០០បាតក្នុង​ស្រូវ​១តោន។ ជាង​នេះទៀត គឺ​​ផ្តល់កម្ចីដល់កសិករ​ដើម្បីកែច្នៃស្រូវទៅជាផលិតផលផ្សេងទៀត​ដោយ​ការប្រាក់តែ ១ ភាគ​រយក្នុងមួយឆ្នាំពីកសិករហើយរដ្ឋបង់ជំនួស៣ភាគរយក្នុងមួយឆ្នាំ។ នេះបើតាម​លោក​ យ៉ង សាំង​កុមារ។

សូមបញ្ចាក់ថា នៅឆ្នាំ២០១៩នេះ​តម្លៃ​ស្រូវនៅតាម​ខេត្តមួយចំនួន​នៅតែមាន​ការ​ធ្លាក់​ថ្លៃ​បន្តិច​ ខណៈ​រដូវ​កាល​ប្រមូល​ផល​ចូល​មកដល់ ដែលជាធម្មតា​តម្លៃស្រូវ​ខុសគ្នា​ទៅតាម​ប្រភេទស្រូវ តែជាមធ្យមក្នុង​មួយគីឡូក្រាមក្នុង​រង្វង់​១០០០រៀល។ ប៉ុន្តែ​នៅក្នុង​រដូវ​ប្រមូល​ផល​នេះ ស្រូវក្នុងមួយគីឡូក្រាមមានតម្លៃ​ក្រោម​មួយពាន់​រៀល​ចំពោះ​ស្រូវរបស់កសិករទូទៅ ប៉ុន្តែចំពោះ​កសិករជាសមាជិក​សហគមន៍គឺលក់​បានតម្លៃជាង១០០០រៀល​​ក្នុង​មួយ​គីឡូក្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ