អានតួអត្ថបទ
កម្ពុជា

បញ្ហា​អន្តរជាតិ​ គឺ​ជារបៀប​វារៈសម្រាប់​ជំនួប​ហោ ​ណាំ​ហុង​ និង​ចន ​ឃែរី​

លោក ច​ន ឃែ​រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី២៦ មករា​នេះ បាន​ជួបពិភាក្សា​ជាមួយ​លោក​ហោ ណាំង​ហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​ទីស្តីការក្រសួង​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រោយ​ជំនួប​រយៈពេល​មួយ​ម៉ោង លោក​ហោ ណាំហុង បាន​លើកឡើងថា​អាមេរិក​បានលើកឡើង​ពី​បញ្ហា​អន្តរជាតិ​ច្រើនជាង​បញ្ហា​នៅក្នុង​ស្រុក​កម្ពុជា។  

លោក John Kerry និងលោក ហោ ណាំហុង ក្នុងជំនួបកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅភ្នំពេញ។
លោក John Kerry និងលោក ហោ ណាំហុង ក្នុងជំនួបកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅភ្នំពេញ។ ក្រសួងការបរទេសកម្ពុជា
ផ្សាយពាណិជ្ជកម្ម

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ក្រុម​ភារ​កម្ម​ជ្រុលនិយម និង​បញ្ហា​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​ប្រធានបទ​ពិភាក្សា​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​អាមេរិក។ ក្រោយ​ជំនួប​រយៈពេល១ម៉ោង លោក ហោ ណាំហុង​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ច​ន គី​រី ពិភាក្សា​ច្រើន​ស្តីពី​បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ​ដែល​កំពុង​គម្រាមកំហែង​ពិភពលោក និង​តំបន់​ផ្ទាល់។ ពោលគឺ​ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី និង​គោរព​តាម​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានសម្រេច​កាលពី​ឆ្នាំ២០០២កន្ល​ទៅ។ សម្រាប់​បញ្ហា​នេះ​កម្ពុជា​ប្រកាន់​គោលជំហរ​គោរព​តាម​សេចក្តី​ថ្លែង​កា​រួម និង​គោរព​តាមច្បាប់​អន្តរជាតិ។ នេះ​បើតាម​លោក​ហោ ណាំហុង​ដដែល។ ការលុបបំបាត់​ក្រុម​ភារៈ​កម្ម​ជ្រុលនិយម និង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ចំពោះ​បញ្ហា​ទាំងអស់នេះ កម្ពុជា​ប្រកាន់​គោល​ការ​អ​ព្យា​ក្រិ​ត្យ អធិបតេយ្យ និង​ការពារ​ផលប្រយោជន៍​មនុស្សជាតិ។ បើតាម​លោក​ហោ ណាំហុង​ដដែល បញ្ហា​ភារៈ​កម្ម និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​គឺជា​អ្វី ដែល​កម្ពុជា​ជំទាស់​ជា​ដាច់​ខាត់។

 
ដោយឡែក​បញ្ហានយោបាយ​កម្ពុជា លោក ឃែ​រី​មិនបាន​លើកឡើង​ច្រើន​ឡើយ​ប៉ុន្តែ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​បក្សប្រឆាំង​នៅ​កម្ពុជា។ បក្សប្រឆាំង​ដែល​កំពុង​រង​សម្ពាធ​នយោបាយ។ បើតាម​ប្រមុខ​ការទូត​កម្ពុជា​ដដែល លោក​ច​ន ឃែ​រី មិនបាន​លំអិត​បញ្ជាក់​ពី​មូល​ហេតុដែល​លោក​ព្រួយបារម្ភ​ពី​គណបក្សប្រឆាំង​នោះទេ។ ហើយ​អាមេរិក​ក៏​មិនបាន​លើកឡើង​ដើម្បីឱ្យ​មានការ​សម្របសម្រួល​នយោបាយ​រវាង​បក្ស​ទាំងពីរ​ផងដែរ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រៅពី​ជំនួប​ជាមួយ​លោក​ហោ​ណាំហុង លោក ច​ន​ឃែ​រី បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ហើយ​បន្ទាប់មក​លោក​នឹង​ជួប​ជាមួយ​សង្គម​ស៊ីវិល និង​ចុងក្រោយ​គឺ​ធ្វើ​ស​ន្និសិទ​ការ​សែត​មុនពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា។ 

ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា​របស់​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​នេះ គឺធ្វើឡើង​នៅមុន​ពេល​ជំនួប​ផ្លូវ​ការណ៍​ដ៏​កម្រ​រវាង​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក អូ​បា​ម៉ា និង​បណ្តា​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខនេះ។ យ៉ាងណាក៏ដោយ ក្នុងជំនួប​រវាង​ប្រមុខ​ការទូត​ទាំងពីរ លោក​ហោ​ណាំហុង​បាន​បញ្ជាក់ថា ដំណើរ​ទស្សនៈកិច្ច​រប​ស់លោក​ច​ន ឃែ​រី នេះ មិនមែន​មក​បញ្ចុះបញ្ចូល​កម្ពុជា​ដែលជា​មិន​ជិតស្និទ​នឹង​ប្រទេស​ចិន​នៅមុន​ជំនួប​នា​ខែកុម្ភៈ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ