តម្លៃដីកំពុងរាតត្បាតតំបន់ឧទ្យានជាតិរបស់រដ្ឋ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៣
ចលនាទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់បានកើតមាននៅឧទ្យានជាតិព្រះសីហនុ(រាម) កាលពីប៉ុន្មានថ្ងៃមុននេះ ពីសំណាក់មនុស្សមួយក្រុម។ ក្នុងនោះមនុស្សពីរនាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅស្នងការខេត្តព្រះសីហនុ។ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថានរូបភាពនៃការរុករានដីរដ្ឋដោយសារតែដីនៅខេត្តព្រះសីហនុមានតម្លៃថ្លៃ។ សម្រាប់អ្នកធ្វើការផ្នែកអចលនវត្ថុមើលឃើញថា រូបភាពនេះកើតមានស្ទើរគ្រប់ទីកន្លែងនៃដីរដ្ឋ។ ប៉ុន្តែយ៉ាងមិញទាំងអ្នកនាំពាក្យក្រសួងបរិស្ថាន ផ្នែកអចលនវត្ថុ និងសង្គមស៊ីវិលមូលមាត់គ្នាថា មានតែការអនុវត្តច្បាប់ដែលមានស្រាប់ទេ ទើបបញ្ឈប់ការរុករានកាន់កាប់ដីដោយខុសច្បាប់បាន។