អានតួអត្ថបទ
បទយកការណ៍

ក្នុង​ពេល​ដោះស្រាយ​បណ្តឹង មន្ត្រី​គ.ជ.ប​ខំ​ធ្វើ​ការ​ដល់​ម៉ោង​ ១១​យប់ និង​ហូប​បាយ​កញ្ចប់ ខណៈ​ដែល​អ្នក​ជំនាញ​មិន​ពេញ​ចិត្ត​ពី​នីតិវិធី​ដោះស្រាយ​បណ្តឹង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៦​មករា​មក គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​នឹង​កំពុង​បន្ត​សវនាការ​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បន្តឹង​ប្រមាណ​ជាង​១៦០ ដែល​បាន​ប្តឹង​ពី​ថ្នាក់​មូលដ្ឋាន​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ គ.ជ.ប បាន​អះអាង​ថា​មន្ត្រី​ច្បាប់ និង​អ្នក​ពាក់ព័ន្ធ​បាន​ធ្វើ​ការ​រហូត​ទៅ​ដល់​ម៉ោង​ ១១​យប់ និង​ហូប​បាយ​កញ្ចប់ ដើម្បី​ពន្លឿន​ការងារ ដែល​គរ​ដូច​ភ្នំ​នេះ​ឱ្យ​ទាន់​តាម​កាល​វិភាគ។ អ្នក​ជំនាញ​ការ​បោះឆ្នោត​បាន​សង្កេត​ឃើញ​ថា​ គ.ជ.ប ពិត​ជា​បាន​ខិត​ខំ​មែន ប៉ុន្តែ​ថា​គ.ជ.ប ខ្វះ​តម្លាភាព ហើយ​ថែម​ទាំង​បង្កើ​តឱ្យ​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ទៀត​ផង​បន្ទាប់​ពី​បាន​ផ្លាស់​ប្តូរ​សវនាការ​ជា​សាធារណៈ​ទៅ​ជា​សវនាការ​អសាធារណៈ។ សូម​ស្តាប់​ប​ទយកការណ៍​របស់​ស៊ុន មេសា ដែល​បាន​ទៅ​អង្កេត និង​ពិនិត្យ​មើល​ដំណើរ​ការ​រៀបចំ​សវនាការ​ដោះស្រាយ​បណ្តឹង​របស់​គ.ជ.ប៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ