អានតួអត្ថបទ
បទយកការណ៍

នៅការរិយាល័យចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់ផ្សារដេប៉ូ២ មានបញ្ជីសុក្រឹតទទួលយកបាន ប៉ុន្តែព្រួយបារម្ភពីពលរដ្ឋមិនមកចុះឈ្មោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

 គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី៣១ តុលា​នេះ វា​ជា​រយៈពេល​ពីរ​ខែ​ហើយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ បាន​ផ្តើម​យុទ្ធនាការ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ២០១៧ខាងមុខ។ ជាការ​ចុះឈ្មោះ​បោះឆ្នោត​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់​កំពុង​ប្រតិបត្តិ​នៅ​ទូទាំងប្រទេស។ បញ្ហា​សុក្រឹត​ភាព​​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត គឺជា​រឿង​សំខាន់បំផុត​មួយ​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​គណបក្សនយោបាយ អង្គការ​ជំនាញ​ការបោះ​ឆ្នោត ចង់បាន។ ទន្ទឹមនឹងនេះ​ទាំង​ពលរដ្ឋ អ្នក​អង្កេត​ការណ៍ ក្នុងការ​រិ​យា​ល័យ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ២ បាន​អះអាងថា​បញ្ជី​ឈ្មោះ​នេះ​មាន​សុក្រឹតភាព​ហើយ​អាច​ទទួលយកបាន ប៉ុន្តែ​ពួកគេ​ព្រួយបារម្ភ​ពី​ការព្រងើយកន្តើយ​មិន​មក​ចុះ​ឆ្មោះ​បោះឆ្នោត​របស់​ពលរដ្ឋ​មួយចំនួនធំ។ តើ​ការ​រិ​យា​ល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ភ្នំពេញ​មាន​បញ្ហា​អ្វីខ្លះ និង​ដំណើរការ​ដូចម្តេច សូម​ស្តាប់​សេចក្តី​រាយការណ៍​​របស់​ស៊ុន មេសា អ្នកយកព័ត៌មាន​រប​ស់​វិទ្យុ​យើង​ដែល​បាន​ចុះទៅ​យកការណ៍​ផ្ទាល់។

ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោតនៅ​សង្កាត់ផ្សារដេប៉ូ២ ក្នុងរាជធានីភ្នំពេញ
ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោតនៅ​សង្កាត់ផ្សារដេប៉ូ២ ក្នុងរាជធានីភ្នំពេញ © ស៊ុន មេសា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ