អានតួអត្ថបទ
បទសម្ភាស

លោក នេត្រ​ ភក្រ្តា៖ សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​បញ្ចប់​ការ​កាត់​ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​ ២០១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI គឺ​លោក នេត្រ​ ភក្រ្តា អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម។ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៦​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​បើក​សវនាការ​ស្តាប់​ព្យសនកម្មការ​ឈឺចាប់​រង​ទុក្ខ​វេទនា​របស់​ជន​រងគ្រោះ​ទាក់ទង​នឹង​អង្គ​ហេតុ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការ​រំលោភ​សេព​សន្ថវៈ​នៅ​អំឡុង​ពេល​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ក្នុង​សំណុំរឿង​ ០០២/០២ ដែល​មាន​ជន​ជាប់​ចោទ នួន ជា និង​ខៀវ សំផន។ អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​រូប​នេះ បាន​ថ្លែង​ថា មាន​ភាគី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ជាង​ ៦០០​នាក់​ នៅ​ក្នុង​សំណុំ​រឿង​នេះ។ លោក នេត្រ ភក្រ្តា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​នឹង​បញ្ចប់​សំណុំ​រឿង​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ខៀវ សំផន និង​នួន ជា នៅ​ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

លោក នេត្រ ភក្រ្តា អ្នកនំាពាក្យ​សាលាក្តី​ខ្មែរក្រហម
លោក នេត្រ ភក្រ្តា អ្នកនំាពាក្យ​សាលាក្តី​ខ្មែរក្រហម RFI/គួច គន្ធារ៉ា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ