អានតួអត្ថបទ
បទសម្ភាស

​លោក នេត្រ ភក្ត្រា៖ ក្រសួង​បរិស្ថាន​ដាក់​ពង្រាយ​មន្ត្រី​ជាង ៣០០ នាក់ ចុះ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​បញ្ហា​បរិស្ថាន​ ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​រាត្រីនេះ គឺលោក នេត្រ ភក្ត្រា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​។ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ ក្រសួង​បរិស្ថាន ​ បាន​រៀប​ចំ​មន្ត្រី​ជាង ៣០០ នាក់ ដើម្បី​ចុះ​ផ្សព្វ​ផ្សាយ និង​អប់រំ​​ពលរដ្ឋ​ ​ឲ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​សំរាម និង​ថង់​ប្លាស្ទិក ទៅ​លើ​បរិស្ថាន ខណៈ​ក្រសួង​ក៏អាចនឹង​មាន​វិធានការ​បន្ត​បន្ទាប់​លើ​អ្នក​ដែល​​បោះ​សំរាម​ចោល​គ្មាន​សណ្ដាប់​ធ្នាប់​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួង​បរិស្ថាន បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ ចូល​រួម​ថែ​រក្សា​បរិស្ថាន ទាំង​អស់​គ្នា នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក រយៈពេល៣ថ្ងៃ ដើម្បីលើកមុខមាត់ប្រទេសជាតិ។ 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ