លោក នេត្រ ភក្ត្រា៖ ក្រសួងបរិស្ថានដាក់ពង្រាយមន្ត្រីជាង ៣០០ នាក់ ចុះពន្យល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីបញ្ហាបរិស្ថាន ក្នុងឱកាសពិធីបុណ្យអុំទូក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។ ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រសួងបរិស្ថាន បានរៀបចំមន្ត្រីជាង ៣០០ នាក់ ដើម្បីចុះផ្សព្វផ្សាយ និងអប់រំពលរដ្ឋ ឲ្យយល់ដឹងពីផលប៉ះពាល់នៃសំរាម និងថង់ប្លាស្ទិក ទៅលើបរិស្ថាន ខណៈក្រសួងក៏អាចនឹងមានវិធានការបន្តបន្ទាប់លើអ្នកដែលបោះសំរាមចោលគ្មានសណ្ដាប់ធ្នាប់ផងដែរ។ យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន ទាំងអស់គ្នា នៅក្នុងឱកាសពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ដើម្បីលើកមុខមាត់ប្រទេសជាតិ។