ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកនាំពាក្យ៖ ការបង្កើតរដ្ឋាភិបាលថ្មីលឿន គឺដើម្បីបម្រើពលរដ្ឋឲ្យបានឆាប់ និងមានប្រសិទ្ធភាពទ្វេដង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥១
បើគ្មានការប្រែប្រួលទេ រដ្ឋាភិបាលថ្មីអាណត្តិទី៦ នឹងត្រូវបង្កើតឡើងនៅព្រឹកថ្ងៃទី ៦ ខាងកញ្ញា ខាងមុខនេះ ខណៈគណបក្សកាន់អំណាចមើលមិនឃើញទេថា នឹងមានឧបសគ្គមករារាំងនោះឡើយ។ សម្រាប់មន្រ្តីរដ្ឋាភិបាលកម្ពុជា ការបង្កើតរដ្ឋាភិបាលថ្មីឲ្យបានឆាប់រហ័ស គឺដើម្បីឲ្យរដ្ឋាភិបាលថ្មីអាចបំពេញតួនាទីរបស់ខ្លួនឲ្យបានលឿន និងទ្វេដង។ ប៉ុន្តែសម្រាប់អ្នកវិភាគសង្គម ការបង្កើតរដ្ឋាភិបាលថ្មីលឿនឬយឺត មិនសំខាន់នោះទេ តែអ្វីដែលសំខាន់ តើរដ្ឋាភិបាលថ្មីនឹងត្រូវប្រឈមសម្ពាធបែបណា នៅចំពោះមុខសហគមន៍អន្តរជាតិ?