អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គម្រោង​«​សាលា​រៀន​ជំ​នាន់​ថ្មី​»​នៅ​កម្ពុជា​ ចាប់​ផ្តើម​អនុវត្ត​សាកល្បង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គម្រោង​«​សាលារៀន​ជំនាន់​ថ្មី​»​ត្រូវ​បាន​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​កម្ពុជា​ អនុវត្ត​សាកល្បង​ជាមួយ​អង្គការ​​សកម្មភាព​សម្រាប់​បឋម​សិក្សា​នៅ​កម្ពុជា ​(KAPE) ​ពី​ខែ​តុលា ​ឆ្នាំ​២០១៥ ​ដល់​ខែ​ក​ញ្ញា​ ឆ្នាំ​២០១៦​។ ​ក្នុង​ការ​សាកល្បង​នៅ​សាលារៀន​ចំនួន​៥​ ក្រសួង​អប់រំ​គ្រោង​ចំណាយ​ថវិកា​១៤៩៧​លាន​រៀល​ ហើយ​អង្គការ​ខេប​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​។​ ទើប​ចុះកិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ គម្រោង​«​សាលា​រៀន​ជំនាន់ថ្មី​» ​មាន​គោលដៅ​បង្កើត​នូវ​គំរូ​អភិវឌ្ឍន៍​​ វិស័យ​​អប់រំ​ដែល​នាំ​ទៅ​រក​អភិបាល​កិច្ច​ល្អ ​ស្តង់ដា​វិជ្ជាជីវៈ ​និង​គុណភាពខ្ពស់ ​នៅ​តាម​សាលា​រៀន​របស់​រដ្ឋ​។​

គម្រោង​«​សាលា​រៀន​ជំ​នាន់​ថ្មី​»​នៅ​កម្ពុជា​ ចាប់​ផ្តើម​អនុវត្ត​សាកល្បង​
គម្រោង​«​សាលា​រៀន​ជំ​នាន់​ថ្មី​»​នៅ​កម្ពុជា​ ចាប់​ផ្តើម​អនុវត្ត​សាកល្បង​ Siv Channa/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ