អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អង្គការ​សង្គម​ស៊ីវិល​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ តែ​អ្នក​ជំនាញ​ថា ជា​ការ​វិនិច្ឆ័យ​លឿន​ពេក

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧៩​ស្ថាប័ន កាល​ពី​ថ្ងៃ​ទី ៩ ឧសភា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ដោយ​បាន​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បញ្ជា​ឲ្យ​លុប​ចោល​អត្ថបទ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​រួច​ហើយ និង​ការ​បណ្ដេញ​និពន្ធ​នាយក​នៃ​កាសែត​នេះ​ចេញ​ពី​ការងារ ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​កាសែត​ឯករាជ្យ​ចុង​ក្រោយ​នៅ​កម្ពុជា តែ​អ្នក​ជំនាញ​ថា​ វា​ជា​ការ​វិនិច្ឆ័យ​លឿន​ពេក។

រូប​តំណាង៖ ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក
រូប​តំណាង៖ ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ