អានតួអត្ថបទ
កម្ពុជា

ជំងឺមិន​ឆ្លង​សម្លាប់​ជីវិត​ប្រជាជន​កម្ពុជា​ស្ទើ់​រពាក់​កណ្តាល​ ក្នុង​ចំនោម​ការស្លាប់​ទាំងអស់​

ជំងឺ​មិន​ឆ្លង​នៅ​ប្រទេស​កម្ពុជា​បាន​សម្លាប់​ជីវិត​មនុស្ស​៥៦% ​ច្រើន​ជាង​ជំងឺ​ឆ្លង​ទូទៅ​ដែល​មាន​ត្រឹម​តែ ​៤៤%​ប៉ុណ្ណោះ​។ ជំងឺ​មិន​ឆ្លង​ជា​ជំងឺ​រុំារៃ​ មិន​កើត​ឡើង​ដោយ​សារ​មេរោគ​នោះទេ​ តែ​វា​កើត​ឡើង​ដោយ​របប​អាហារ​ និង​បរិស្ថាន​ជុំវិញ​ខ្លួន​។ ហើយ​បណ្តាល​ឲ្យ​មាន​ពិការ​ភាព​ បាត់​បង់​ពលក​ម្ម ​និង​ ​កំពុង​តែ​គំរាម​កំហែង​ដល់​ភាព​ក្រីក្រ​កាន់​តែខ្លាំ​ង​ ព្រម​ទាំង​បង្ក​ឲ្យ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ច្រើន​។

កិច្ចប្រជុំ បេសកកម្មរួមគ្នារបស់ក្រុមការងារអន្តរស្ថាប័ននៃ អង្គការសហប្រជាជាតិ ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា
កិច្ចប្រជុំ បេសកកម្មរួមគ្នារបស់ក្រុមការងារអន្តរស្ថាប័ននៃ អង្គការសហប្រជាជាតិ ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា @RFI
ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ​៖ តាន់​ គឹម​ច័ន្ទ​វាសនា​ និង​ហេង​ ពុធីរៈ​

លោក​ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ នៅថ្ងៃ​ទី ៨​ សីហា​ បាន​លើក​ឡើង​ថា ​ផែនការ​សកម្មភាព​ពហុ​វិស័យ​ជាតិ​សម្រាប់​ការ​ការពារ​និង​ការ​ប្រយុទ្ឋ​នឹង​ជំងឺ​មិន​ឆ្លង​ (២០១៧​-២០២៦​) គឺ​ជា​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​បញ្ហា​ប្រឈម​ ដែល​កំពុង​តែ​កើន​ឡើង​នៃ​ជំងឺ​បេះដូង​ សរសៃ​ឈាម​ ជំងឺ​មហារីក​ ជំងឺ​ផ្លូវ​ដង្ហើម​រុំា​រៃ និង​ជំងឺទឹកនោម​ផ្អែម​។ ការថ្លែង​នេះ​ធ្វើ​ឡើង​ នៅ​ក្នុង​កិច្ច​ប្រជុំ​ បេស​កកម្ម​រួមគ្នា​របស់​ក្រុម​ការងារ​អន្តរ​ស្ថាប័ន​នៃ ​អង្គការ​សហប្រជា​ជាតិ​ ស្តី​ពី​ការ​បង្ការ​ និង​ទប់​ស្កាត់​ជំងឺ​មិន​ឆ្លង​មក​កាន់​ប្រទេស​កម្ពុជា​។​

ជំងឺ​មិន​ឆ្លង​ទាំង​បួន​ប្រភេទ​ខាងលើ​នេះ ​ត្រូ​វបា​នព្យា​ករណ៍​ថា ​នឹង​មាន​ការ​កើន​ឡើង​ថែម​ទៀត​ ដោយ​សារ​តែ​ផលវិបាក​នៃ​ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ ​និង​បរិស្ថាន​ ដែល​កំពុង​តែ​មាន​ការ​ប្រែ​ប្រួល​។ ចំពោះ​វិធាន​ការ​សម្រាប់​ការពារ ​និងប្រយុទ្ឋ​នឹង​ជំងឺ​មិន​ឆ្លង​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ត្រូវ​អនុវត្ត​ ដូច​ជា ​កត្តា​ចំណី​អាហារ​ និង​បរិស្ថាន​ដែល​យើង​រស់នៅ​។

លោក​វេជ្ជបណ្ឌិត​ មុំ​ គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​ កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ កត្តា​៤​យ៉ាង​ដែល​ជាហានិភ័យ​របស់​ជំងឺ​មិន​ឆ្លង​ គឺ​ដោយ​សារ​ការ​ប្រើប្រាស់​ថ្នាំជក់​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ​ផ្អែម​ ជាតិ​ខ្លាញ់​ច្រើន​ និង​ កង្វះ​កាយ​វប្បកម្ម​។ ​លោក​វេជ្ជ​បណ្ឌិត​ក៏បាន​អំពាវនាវ ​អោយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ចូល​រូម​ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​ គ្រឿង​ស្រវឹង​ ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ ​និង​ជាតិ​ខ្លាញ់តិច​ និង​ធ្វើ​លំ​ហាត់​ប្រាណ ​លេង​កីឡា​ឲ្យ​បាន​ជា​ប្រចាំ​ ក្នុង​នៃ​កាត់​បន្ថយ​ជំងឺ​មិន​ឆ្លង​នៅ​ប្រទេស​កម្ពុជា​។

គួរបញ្ជាក់​ផង​ដែល​ថា ​ជំងឺ​មិន​ឆ្លង​មិន​ត្រឹម​តែ​ជា​បញ្ហា​សុខភាព​តែ​មួយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​គឺ​ជា​បញ្ហា​ប្រឈម​មួយចំ​ពោះ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ផង​ដែរ​ ដែល​វា​គំរាម​កំហែង​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​សង្គម​ទាំង​មូល​។ ​ជំងឺ​មិន​ឆ្លង​ក៏​ជា​ការ​ព្រួយ​បារម្ភ​របស់​ពិភពលោក​ផង​ដែរ​ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ក៏ដូច​ទូទាំង​សកល​លោក​ដែល​ប្រមាណ​៥៦% ។

ជុំវិញ​បញ្ហា​នេះ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ស្នើ​អោយ​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​ និង​ដៃ​គូ​អភិវឌ្ឍ​ចាត់​ទុក​ជំងឺ​មិន​ឆ្លង​ជាបញ្ហា​អាទិភាព​​ និង​ធ្វើ​ការ​រួមគ្នា​អនុវត្ត​សកម្មភាព​នៅ​ក្នុង​ផែន​ការ​សកម្មភាព​ពហុ​វិស័យ​ជាតិ​នេះ ​ដើម្បី​អោយ​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​កាត់​បន្ថយ​បន្ទុក​ជំងឺ​ដែល​អាច​ការពារ​បាន​ និង​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ