ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
មូលហេតុដែលនាំឲ្យមានអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើងខ្លាំងនៅតាមទីជនបទ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៣
ការធ្វើបច្ចុប្បន្នភាពរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរកឃើញថា នៅតាមភូមិ-ឃុំនៅទូទាំងប្រទេសកម្ពុជាមានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១៤៣៥៣នាក់នៅក្នុងឆ្នាំ២០១៧។ ចំនួននេះបើប្រៀបធៀបនឹងឆ្នាំ២០១៦ គឺបានកើនឡើងដល់៥៣៣៣នាក់ឬស្មើនឹង៥៩,១២ ភាគរយ។ កំណើនយ៉ាងសន្លឹកនេះ គឺស្របពេលអាជ្ញាធរអះអាងថា បង្ក្រាបបានបទល្មើសគ្រឿងញៀនយ៉ាងច្រើននៅក្នុងឆ្នាំ២០១៧កន្លងទៅ។ បើដូច្នេះ ហេតុអ្វីបានជាអ្នកប្រើគ្រឿងញៀនតាមភូមិ ឃុំ បែរជាមានកាកើនឡើងបែបនេះទៅវិញ?