ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកនាំពាក្យ៖ គ្មានឡើយការចរចារ ខណៈអ្នកឃ្លាំមើលបារម្ភពីការព្រមានរបស់សហភាពអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០០
អតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ១៥ កក្កដា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកចិត្តទុកដាក់ចំពោះការព្រមានរបស់សហភាពអឺរ៉ុបទាក់ទងនឹងការផ្តាច់កិច្ចព្រមព្រៀងប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចបានឆ្លើយតបថា អតីតគណបក្សប្រឆាំងមិនចាំបាច់មកប្រដៅរដ្ឋាភិបាលនោះទេ។ យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលបញ្ហាសង្គមនិងសហជីពនៅកម្ពុជា បានសំដែងការព្រួយបារម្ភថា កម្ពុជាមិនអាចធ្វើព្រងើយកន្តើយចំពោះការព្រមានរបស់សហភាពអឺរ៉ុបនេះបានទេ។ តើហេតុអ្វី?