អានតួអត្ថបទ
បទសម្ភាស

លោក​ ប៊ូ ​វរ​សក្ស​៖​«​ បើ​មិន​មាន​វិធានការ​ការពារ​ទេ​ នៅ​ថ្ងៃ​ខាងមុខ​ដ៏​ខ្លី ​សត្វ​ត្មាត​នឹង​ផុត​ពូជ​ពី​កម្ពុជា​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយក​កម្មវិធី​អភិរក្ស​របស់​អង្គការ​ជីវិត​សត្វ​ស្លាប ​លោក ​ប៊ូ វរ​សក្ស ​បាន​ថ្លែង​ថា ​សត្វ​ត្មាត​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ ​មាន​ការ​បាត់បង់​យ៉ាងច្រើន​ ពោលគឺ​មកទល់​ពេលនេះ​សត្វ​ត្មាត​កម្ពុជា​ទាំង​៣​ប្រភេទ​នៅសល់​តែ​ជាង​១០០​ក្បាល​ប៉ុណ្ណោះ​។ ​សត្វ​ត្មាត​ដែល​មាន​ប្រយោជន៍​ដល់​ការសម្អាត​បរិស្ថាន ​ជួយ​ទាក់ទាញ​ទេសចរ ​រង​ការ​សម្លាប់​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​បំពុល​ចាប់​សត្វ ​បញ្ហា​អាកាសធាតុ ​ការ​រំខាន​ដោយ​មនុស្ស ​និង​កត្តា​ផ្សេង​ៗ​ទៀត​។ ​លោក​ ប៊ូ វរ​សក្ស ​បញ្ជាក់​ថា ​បើ​មិន​មាន​ការ​ចូលរួម​ក្នុង​ការ​​ការពារ​​សត្វ​ត្មាត​ទេ ​ទៅ​ថ្ងៃ​ក្រោយ​នឹង​មិន​មាន​វត្តមាន​សត្វ​ដ៏​កំរ​នេះ​ទៀត​ទេ​។

លោក ប៊ូ វរសក្ស ​នាយក​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​
លោក ប៊ូ វរសក្ស ​នាយក​កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ