អានតួអត្ថបទ
កម្ពុជា

មនុស្ស​ចាស់​ជាង​ ១លាននាក់​នៅ​កម្ពុជា កំពុង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់

នៅ​ថ្ងៃ​ទី​ ២៤​មិថុនា​នេះ តំណាង​សមាគម និង​សហព័ន្ធ​មនុស្ស​ចាស់ បាន​នាំគ្នា​ប្រារព្ធទិវា​លើក​កម្ពស់​ការ​យល់​ដឹង ប្រយុទ្ធ​ប្រឆាំង​ការ​រើសអើង​ទៅ​លើ​មនុស្ស​ចាស់​ទូទាំង​ពិភពលោក នៅ​ខេត្ត​បាត់ដំបង។ អ្នក​រៀបចំ​កម្មវិធី បាន​ឲ្យ​ដឹងថា មនុស្ស​ចាស់​នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ហើយ​មនុស្ស​ចាស់​ជាង ១​លាន​នាក់ ក្នុង​ប្រទេស​កម្ពុជា កំពុង​ត្រូវ​ការ​យក​ចិត្ត​ទុកដាក់ ​ពី​គ្រប់​មជ្ឈដ្ឋាន។

បញ្ហា​ជា​ច្រើន​ដែល​មនុស្ស​ចាស់​នៅ​កម្ពុជា​ កំពុង​ជួប​ប្រទះ ​រួម​មាន​ បញ្ហា​សុខភាព ​ទាំង​រាងកាយ ​និង​ផ្លូវ​ចិត្ត​ ប្រឈម​នឹង​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ​ព្រម​ទាំង​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​រដ្ឋាភិបាល និងសូម្បីតែអង្គការក្រៅរដ្ឋាភិបាល ក៏នៅមានកម្រិតនៅឡើយ។
បញ្ហា​ជា​ច្រើន​ដែល​មនុស្ស​ចាស់​នៅ​កម្ពុជា​ កំពុង​ជួប​ប្រទះ ​រួម​មាន​ បញ្ហា​សុខភាព ​ទាំង​រាងកាយ ​និង​ផ្លូវ​ចិត្ត​ ប្រឈម​នឹង​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ​ព្រម​ទាំង​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​រដ្ឋាភិបាល និងសូម្បីតែអង្គការក្រៅរដ្ឋាភិបាល ក៏នៅមានកម្រិតនៅឡើយ។ Faceboook
ផ្សាយពាណិជ្ជកម្ម

បញ្ហា​ជា​ច្រើន​ដែល​មនុស្ស​ចាស់​នៅ​កម្ពុជា កំពុង​ជួប​ប្រទះ រួម​មាន បញ្ហា​សុខភាព ទាំង​រាងកាយ និង​ផ្លូវចិត្ត ប្រឈម​នឹង​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ស្ថាប័ន​រដ្ឋាភិបាល និង​សូម្បី​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​នៅ​មាន​កម្រិត​នៅ​ឡើយ។ នេះ​គឺ​ជា​ការ​ឲ្យ​ដឹង​ពី​លោក​ទុំ វីរ៉ា នាយក​ប្រតិបត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា។ តាម​អង្គការ​មនុស្ស​ចាស់​កម្ពុជា ចំនួន​មនុស្ស​ចាស់​ក្នុង​ប្រទេស​ក្នុង​រយៈ​ពេល​នេះ គឺ​មាន ៩​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ដែល​បើ​តាម​ការ​ប៉ាន់ស្មាន គឺ​មាន​ប្រមាណ​ជាង ១លាននាក់។

យ៉ាងណា​ក៏​ដោយ លោក​ទុំ វីរ៉ា បញ្ជាក់​ថា មនុស្ស​ចាស់ ដែល​គេ​បាន​ចាត់​អាយុ​ពី​ ៦០​ឆ្នាំ​ឡើង​ទៅ នៅ​មិន​ទាន់​ទទួល​បាន​ការ​ថែទាំ​យ៉ាង​ត្រឹម​ត្រូវ ទាំងពី​ក្រុម​គ្រួសារ និង​ពី​សង្គម។ ដូច្នេះ ទិវា​លើក​កម្ពស់​ការ​យល់​ដឹង ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើង​ទៅ​លើ​មនុស្ស​ចាស់ នា​ពេល​នេះ មាន​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល និង​មជ្ឈដ្ឋាន​ពាក់ព័ន្ធ បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ ស្តីពី​មនុស្ស​ចាស់ ដើម្បី​ជួយ​សម្រួល​ដល់​គ្រប់​ប្រជាជន​ ដែល​បាន​វិវត្ត​វ័យ​ទៅ​រក​ភាព​ចំណាស់។

ការ​ធ្វើ​ទិវា​ប្រយុទ្ធ​ប្រឆាំង​ការ​រើសអើង ក្នុង​ខេត្ត​បាត់ដំបង នា​ពេល​នេះ ក៏​មាន​រួម​បញ្ជូល​ជាមួយ​នឹង​ទិវា​បរិស្ថាន​ និង​ការ​ដាំ​កូន​ឈើ​ផង​ដែរ។ អង្គការ​មនុស្ស​ចាស់​កម្ពុជា បង្ហាញ​ថា កត្តា​បរិស្ថាន ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធំធេង របស់​ក្រុម​មនុស្ស​វ័យ​ចំណាស់​ផង​ដែរ។ មនុស្ស​ចាស់ ដែល​បាន​ឡើង​ថ្លែង​ក្នុង​ទិវា​នោះ បាន​បង្ហាញ​ថា គ្រោះ​ធម្មជាតិ មាន​ដូចជា​ទឹក​ជំនន់ គ្រោះ​រាំងស្ងួត ខ្យល់​កន្ត្រាក់ រន្ទះបាញ់​ជា​ដើម ដែល​តែង​តែ​កើត​ឡើង​រៀងរាល់​ឆ្នាំ បាន​បំផ្លិច​បំផ្លាញ ផល​ដំណាំ​កសិកម្ម ស្រែ​ចម្ការ និង​មុខរបរ​របស់​មនុស្ស​ចាស់ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ ងាយ​ធ្លាក់​ក្នុង​ភាព​រងគ្រោះ និង​ភាព​ក្រីក្រ ដោយ​សារ​ពួកគេ​មាន​ការ​ពិបាក​ក្នុង​ការ​បំលាស់ទី និង​ការ​រក​ដំណោះស្រាយ​។

កន្លង​មក​សមាគម​មនុស្ស​ចាស់ បាន​ចូលរួម​ ក្នុង​សកម្មភាព​កាត់​បន្ថយ​ផល​ប៉ះពាល់​នានា ពី​ការ​ប្រែប្រួល​អាកាស​អាកាស​ធាតុ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ តាម​រយៈការ​បង្កើត​ឲ្យ​មាន​អនុគណៈកម្មាធិការ​ទទួល​បន្ទុក​ការងារ​គ្រោះ​មហន្តរាយ នៅតាម​ភូមិ ដើម្បី​ចុះ​ផ្សព្វផ្សាយ​ ដល់​សហគមន៍​ពី​វិធាន​ការ​បង្ការ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នានា ពីគ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​អាច​កើត​មាន​ឡើង៕​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ