អានតួអត្ថបទ
កម្ពុជា-នយោបាយ

ស្ថាបនិក​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ចេញ​មុខ​ជំទាស់​នឹង​ការ​រំលាយ

មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រកាស​រំលាយ​ខ្លួន​ឯង​ចេញ​ពី​ឆាក​នយោបាយ​នោះ ស្រាប់​តែ​នៅ​ថ្ងៃ​នេះ​ស្ថាបនិក​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​លោក អ៊ូ ច័ន្ទរ័ត្ន បាន​ចេញ​មុខ​ជំទាស់​នឹង​ការ​រំលាយ​នេះ។ ហើយ​ថា គ្មាន​ហេតុ​ផល​ណា​ដែល​សម​ទំនង​ឈាន​ដល់​ការ​រំលាយ​នោះ​ទេ។

​លោកអ៊ូ ច័ន្ទរ័ត្ន ​អ្នក​ចូល​រួម​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស
​លោកអ៊ូ ច័ន្ទរ័ត្ន ​អ្នក​ចូល​រួម​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស @Ou Chanrath Facebook
ផ្សាយពាណិជ្ជកម្ម

លោក អ៊ូ ច័ន្ទរ័ត្ន ដែល​បាន​អះអាង​ថា ជា​អ្នក​ចូល​រួម​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា លោក​មិន​ចូល​រួម​ក្នុង​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​ឡើយ។ លោក​ក៏​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​សមាជិក​ដទៃ​ទៀត​ថា តើ​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​នេះ​ទទួល​បាន​ប្រយោជន៍​អ្វី​ត្រឡប់​មក​វិញ។

តែ​យ៉ាង​ណា​មិញ បើ​តាម​ការ​ឯកភាព​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​គណបក្ស​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យោង​ទៅ​លើ​គោល​ការណ៍​៣​ចំណុច។ ទី​១ បញ្ជាក់​ពី​ជំហរ​នៃ​ការ​រួប​រួម​ក្រោម​ស្លាក​គណបក្ស​សង្រ្គោះ​ជាតិ​តែ​មួយ​គត់ មិន​មាន​ការ​បែក​បាក់​របស់​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ជាតិ​និយម។ ទី​២ គឺ​មិន​ធ្វើ​តាម អ្វី​ដែល​គូរ​ប្រកួត​ឱ្យ​ដើរ ​គឺ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គេ​មាន​បំណង​ឱ្យ​យើង​បែក​គ្នា​ទៅ​រក​គណបក្ស​ចាស់​រៀងៗ​ខ្លួន។ ទី​៣ គឺ​គោរព​ឆន្ទៈ:របស់​ប្រជាពលរដ្ឋ​និង​ម្ចាស់​ឆ្នោត​ជាង​៣​លាន​នាក់​ដោយ​នៅ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ។

ទោះជា​មាន​ហេតុ​ផល​បែប​នេះ​ក្ដី លោក អ៊ូ ច័ន្ទរ័ត្ន មើល​ឃើញ​ថា ជា​ហេតុ​ផល​មិន​សម​ស្រប។ ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា តើ​លោក​នឹង​ធ្វើ​អ្វី​បន្ត​ទៀត​បើ​មិន​ពេញ​ចិត្ត​នឹង​ការ​រំលាយ​នេះ? លោក អ៊ូ ច័ន្ទរ័ត្ន បាន​គូស​បញ្ជាក់​ថា លោក​កំពុង​រង​ចាំ​មើល​មតិ​មិន​ពេញ​ចិត្ត​ដទៃ​ទៀត មុន​នឹង​សម្រេច​ថា​ធ្វើ​អ្វី​បន្ត​ទៀត។

ជា​ការ​កត់​សម្គាល់​ជុំវិញ​ការ​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស​នេះ មតិ​ជា​ច្រើន​ក៏​សម្ដែង​ការ​ភ្ញាក់​ផ្អើល​មិន​តិច​ដែរ ហើយ​ថែម​ទាំង​មិន​នឹក​ស្មាន​ថា ស្ងាត់ៗ​គណបក្ស​មួយ​នេះ​ចេញ​មុខ​មក​រំលាយ​ខ្លួន​ឯង​ស្រប​ពេល ដែល​ចលនា​សង្គ្រោះ​ជាតិ​ថ្មី​ក្រោម​ការ​ដឹក​នាំ​របស់​លោក សម រង្ស៊ី បាន​ប្រកាស​លេច​ចេញ​រូប​រាង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ដែល​ជា​ថ្ងៃ​តែ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ