ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
general

ពលករ​ជាង២​០០នាក់សុំ​ឲ្យ​ក្រសួងការងារ​ជួយ​ ក្រោយ​ពី​ក្រុមហ៊ុន​​ពីរបាន​បោកប្រាស់

media  
សន្និសីទកាសែតរបស់​សមាគម​អាដហុក ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី០៧ឧសភានេះ RFI/Vann Sokunthea

ពលរដ្ឋ១៣នាក់តំណាងឲ្យពលរដ្ឋ២០១នាក់ មកពីបណ្តាខេត្តក្រុងនានាដែលរងគ្រោះពីការឆបោកប្រាក់ពីក្រុមហ៊ុនជ្រើរើសពលករពីរនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះបានស្នើឲ្យក្រសួងការងារ​​ជួយពន្លឿនការដោះស្រាយដល់ពួកគេ។ តាមរយៈសន្និសីទកាសែតនៅទីស្នាក់ការកណ្តាលរបស់​​សមាគម​អាដហុក​ ពលរដ្ឋទាំងនោះ បានទាមទារ​ក្រសួង​ការ​ងារ​ជួយ​ដោះ​ស្រាយ​សង​ប្រាក់​ដល់​ពួកគេ​ដែលក្រុមហ៊ុន​ទាំងពីរ​នេះ បាន​យក​ដោយ​សន្យា​ថា​ នឹង​បញ្ជូន​ពួក​គេ​ទៅ​ធ្វើការនៅ​ប្រទេស​ជប៉ុន ក្រសួង​ការងារ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងនេះ រង់ចាំ​បន្តិច​​សិន ព្រោះ​​ក្រសួង​​កំពុង​ធ្វើការ​​លើ​​សំណុំ​​រឿង​នេះ។

នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ទី០៧ឧសភានេះ តំណាង​ប្រជាពលរដ្ឋ​បាន​ស្នើ​ និង​ទាមទារ​ឲ្យក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជួយដោះស្រាយ​ដោយផ្តល់​ប្រាក់​សំណង​ដល់ពួកគេបន្ទាប់ពីក្រុមហ៊ុនជ្រើស​រើសពលករ​ឈ្មោះ​ថា​ Century (Cambodia)​ ManpowerCo.,LTD​ និង​ក្រុមហ៊ុន Rice Natural Co.,LTD បាន​យកប្រាក់​ពី​ពួកគេ​ដោយ​សន្យា​ថា នឹង​បញ្ជូន​ពួកគេ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។

បើតាមតំណាងប្រជាពលរដ្ឋពួកគេត្រូវបានក្រុមហ៊ុនទាំងពីរនេះយកប្រាក់ចំនួន៤០០ដុល្លាអាមេរិក​ក្នុងម្នាក់ជាថ្នូលនឹងការផ្តល់ការងារធ្វើនៅប្រទេសជប៉ុនក៏ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុនទាំងពីរ​មិនបាន​ផ្តល់​ការងារ​ដូច​ការសន្យា​នោះទេ។

តំណាងប្រជាពលរដ្ឋបានលើកឡើងថាពួកគេសុទ្ធតែ​ចងការប្រាក់គេដើម្បីទទួលបានប្រាក់
យកទៅបង់ឲ្យក្រុមហ៊ុនតែពេលនេះការងារក៏អត់ប្រាក់ដើមក៏អត់ប៉ុន្តែត្រូវសងការប្រាក់គេ
ថែមទៀត។សូមបញ្ជាក់ថា ក្រុមហ៊ុន​Rice Natural Co.,LTកាលពីថ្ងៃទី១០មេសាកន្លងទៅត្រូវ
បានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចេញលិខិតព្រមានឲ្យបញ្ឈប់សកម្មភាពជ្រើសរើសពល
ករបន្ថែមទៀតនិងដោះស្រាយបញ្ហាប្រាក់កាសជូនពលករទាំងអស់វិញក្រសួងការងារថែមទាំង​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​នេះ បើ​នៅតែ​មិន​ព្រម​ដោះស្រាយ​ជូន​ពលករ​រងគ្រោះ​នោះ។

លោក ធនសារ៉ាយប្រធានសមាគមអាដហុកនៅក្នុងសន្និសីទកាសែតនោះក៏បានស្នើឲ្យក្រសួងការងារ ធ្វើការដកប្រាក់តម្កល់របស់ក្រុមហ៊ុនទាំងពីរយកមកសងដល់ពលកររងគ្រោះឲ្យបានឆាប់ដោយ​មិនត្រូវរង់ចាំយូរតទៅទៀតជាមួយគ្នានេះតុលាការនិងក្រសួងមានសមត្ថកិច្ចត្រូវតែស្វែងរកចាប់​ជន​ឆបោក​ដែលជា​អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​ទាំងពីរ​មក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​បាន​ហ្មឹ​ង​ម៉ាត់​បំផុត។

ពាក់ព័ន្ធនឹងរឿងនេះលោកហេងសួរអ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថានៅពេលនេះក្រុមការងារ​របស់​ក្រសួង​កំពុង​ធ្វើ​កិច្ចការ​នេះ។

លោកបានបន្តថាក្រសួងការងារបានជំរុញឲ្យក្រុមការងាររបស់ខ្លួនបង្កើនល្បឿនក្នុងការដោះស្រាយ​ដល់​ពលករ​ដែល​រងគ្រោះ​ទាំងនោះ​ហើយ។ បន្ថែម​លើ​នេះអ្នកនាំពាក្យក្រសួងការងារបានស្នើ​ឲ្យក្រុមពលកររង់ចាំបន្តិចសិននៅពេលដែលក្រសួងទទួលបានរបាយការណ៍ច្បាស់លាស់ថាក្រុមហ៊ុន​ទាំងពីរ​នេះ ពិតជា​បាន​រំលោភ​លើ​កិច្ចសន្យា និង​បំពាន​លក្ខខណ្ឌ​ជាមួយ​ក្រសួង​ការងារ​នោះ ក្រសួង​នឹង​ដក​ប្រាក់ត​ម្ត​ល់ ដើម្បី​សង​ដល់​ពលករ​ទាំងនោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ