អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ខួប​២៥ឆ្នាំនៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស, សង្គម​ស៊ីវិល ចង់​ឃើញ​ខ្មែរ​ដើរ​​ចូលតុចរចាសា​​ជាថ្មីទៀត​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ បាន​រៀបចំ​វេទិកា​សាធារណៈ ស្តីពី​​ខួប​ទី​២៥នៃកិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១ ស្តីពី​កម្ពុជា​។ ក្នុង​វេទិកានេះ តំណាង​អង្គការសង្គម​ស៊ីវិល ​បាន​រម្លឹក​ឡើងវិញ ពី​គោលដៅ​​របស់​កិច្ចព្រម​ព្រៀង​ក្រុងប៉ារីស គឺ​បង្កើត​សន្តិភាព​ និង​នាំ​ភាគី​ជម្លោះរវាងខ្មែរ​និង​ខ្មែរ ដើរ​ចូល​តុចរចា។ ២៥ឆ្នាំក្រោយមក គឺក្រុម​សង្គម​ស៊ីវិល ​ចង់​ឃើញ​ខ្មែរ​ចេះ​ផ្សះផ្សាគ្នា​ជាថ្មីទៀត។ ទោះ​យ៉ាង​នេះក្តី ក្រុម​អ្នក​តំណាង​សង្គម​ស៊ីវិល នៅតែ​មើល​ឃើញ​ថា រដ្ឋាភិបាល​មិនទាន់​អនុវត្ត​កិច្ចព្រមព្រៀង​នេះ បាន​គ្រប់​ជ្រុង​​ជ្រោយនៅឡើយ​​ទេ​ ជា​ពិសេស​​លើផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិនយោបាយ។ ក៏ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ បាន​ឆ្លើយ​តបថា ខ្លឹម​សារ​រួមដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀងសន្តិភាព​ក្រុង​ប៉ារីស ​ត្រូវ​បាន​ច្របាច់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ និង​កំពុង​អនុវត្ត​រាល់​ថ្ងៃ​ហើយ។ 

@Google
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ