អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដំណោះ​ស្រាយ​ចំណត​យាន​យន្ត​ក្នុង​រាជធានី​រំដោះ​ភាព​រញ៉េ​រញ៉ៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ស្នើ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ផ្តើម​សិក្សា​រៀប​ចំ​ចំណត​យានយន្ត​នៅ​ទីក្រុង​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ ចំណត​រថយន្ត​សាធារណៈ​ក្នុង​រាជធានី ដែល​គេ​មើល​ឃើញ​ថា មាន​តិច​តួច​នៅ​ឡើយ ហើយ​ជា​ទូទៅ​ម្ចាស់​រថយន្ត​ ម្ចាស់​ភោជនីយដ្ឋាន ផ្សារ​ទំនើប​មួយ​ចំនួន​ តែង​ប្រើ​ប្រាស់​ចិញ្ចើម​ថ្នល់​សាធារណៈ ដើម្បី​ចត​យានយន្ត​អតិថិជន​របស់​ខ្លួន​ជំនួស​ទៅ​វិញ។​ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ សាទរ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​ប្រមុខ​រាជរដ្ឋា​ភិបាល ​តែ​ទទូច​ឲ្យ​មាន​ការ​ចូល​រួម​ពិភាក្សា​ជាមួយ​នឹង អ្នក​ជំនាញ​លើ​ការងារ​បច្ចេកទេស ផ្នែក​ឯកជន ព្រម​ទាំង​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់ ដែល​ជា​កក្តា​ចាំ​បាច់​បំផុត​ដើម្បី​អនុវត្ត​គម្រោង​ឲ្យ​បាន​ជោគ​ជ័យ។

ដំណោះ​ស្រាយ​ចំណត​យាន​យន្ត​ក្នុង​រាជធានី​រំដោះ​ភាព​រញ៉េ​រញ៉ៃ
ដំណោះ​ស្រាយ​ចំណត​យាន​យន្ត​ក្នុង​រាជធានី​រំដោះ​ភាព​រញ៉េ​រញ៉ៃ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ