អានតួអត្ថបទ
បទយកការណ៍

​ពលរដ្ឋ​សម្រុក​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត ស្នើ​ឲ្យ​ពង្រី​ក​ការ​ផ្តល់​សេវា​នេះ​នៅ​តាម​ខេត្ត​បន្ថែម​ទៀត​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពីថ្ងៃទី១៣ ខែកុម្ភៈ មក​មាន​ប្រជា​ពលរដ្ឋ​ពី​តាម​បណ្តា​ខេត្តនានា បាន​សម្រុក​មក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​។ ចំនួន​ប្រជា​ពលរដ្ឋ​ដ៏​ច្រើន​នេះ ធ្វើ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ចាក់​ថ្នាំ​បង្ការ ហើយ​ពួក​គាត់​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​សេវាកម្ម​ចាក់​ថ្នាំបង្ការ​ជំងឺ​ឆ្កែឆ្កួត​នេះ​ នៅ​​តាម​​មន្ទីរពេទ្យ​នៃ​​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ក្រៅ​​ពី​វិទ្យា​ស្ថានប៉ាស្ទ័រ​កម្ពុជា​។ បើ​តាម​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជំងឺ​ឆ្កែឆ្កួត អាច​បង្ការ​បាន​១០០%​ ដោយ​ការ​ចាក់​ថ្នាំ​បង្ការ​។ 

វិទ្យាស្ថានប៉ាស្ទ័រ គឺជាកន្លែងដែលផ្ដល់សេវាកម្មចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតមួយនៅក្នុងទីក្រុងភ្នំពេញ
វិទ្យាស្ថានប៉ាស្ទ័រ គឺជាកន្លែងដែលផ្ដល់សេវាកម្មចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតមួយនៅក្នុងទីក្រុងភ្នំពេញ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ