បទយកការណ៍
ពលរដ្ឋសម្រុកមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ស្នើឲ្យពង្រីកការផ្តល់សេវានេះនៅតាមខេត្តបន្ថែមទៀត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៨
ចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ មកមានប្រជាពលរដ្ឋពីតាមបណ្តាខេត្តនានា បានសម្រុកមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត។ ចំនួនប្រជាពលរដ្ឋដ៏ច្រើននេះ ធ្វើឲ្យមានភាពយឺតយ៉ាវក្នុងការផ្តល់សេវាកម្មចាក់ថ្នាំបង្ការ ហើយពួកគាត់អំពាវនាវឲ្យមានការផ្តល់សេវាកម្មចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនេះ នៅតាមមន្ទីរពេទ្យនៃបណ្តាខេត្តផ្សេងៗទៀត ក្រៅពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បើតាមវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជំងឺឆ្កែឆ្កួត អាចបង្ការបាន១០០% ដោយការចាក់ថ្នាំបង្ការ។