ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ន៖ រវាងសន្តិភាពនិងសិទ្ធិមនុស្ស តើគួរដើរទៅទន្ទឹមគ្នាឬក៏មួយណាគួរដើរទៅមុន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៩
នៅក្នុងជំនួបមួយកាលពីព្រឹកថ្ងៃទី១៤ មីនា លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានខ្វែងគំនិតគ្នាពីអាទិភាពនៃបញ្ហាសន្តិភាព និងសិទ្ធិមនុស្ស។ សម្រាប់ប្រមុខការទូតខ្មែរ សន្តិភាព ស្ថេរភាព និងអភិវឌ្ឍជាបញ្ហាចាំបាច់សម្រាប់កម្ពុជា។ ប៉ុន្តែលោកស្រីរ៉ូណា ស្មីតវិញ យល់ថា បញ្ហាសិទ្ធិមនុស្ស គឺជាអាទិភាពទីមួយ។ ដូច្នេះ សម្រាប់បរិបទប្រទេសកម្ពុជាបច្ចុប្បន្ននេះ រវាងបញ្ហាសនិ្តភាព និងសិទ្ធិមនុស្ស តើគួរដើរទៅទន្ទឹមគ្នា ឬក៏មួយណាមានភាពចាំបាច់ជាង?