លោកប៉ែន បូណា៖ ក្លឹបអ្នកកាសែតកម្ពុជា ត្រូវសម្លឹងទៅឆ្ងាយ ក្នុងបរិបទតំបន់ និងអន្តរជាតិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង នៅថ្ងៃអង្គារនេះ គឺលោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ទើបតែជាប់ឆ្នោតថ្មី។ លោក ប៉ែន បូណា លើកឡើងថា នាពេលបច្ចុប្បន្ន ក្លឹបអ្នកកាសែតកម្ពុជា ត្រូវសម្លឹងទៅឆ្ងាយ ក្នុងបរិបទតំបន់ និងអន្តរជាតិ ពីព្រោះថា ឆាប់ៗនេះ យើងនឹងធ្វើសមាហរណកម្មអាស៊ាន។ ដូច្នេះ ក្លឹបអ្នកកាសែតកម្ពុជា ក៏ត្រូវត្រៀមខ្លួន ដើម្បីធ្វើការជាមួយក្លឹបអ្នកកាសែតក្នុងតំបន់ ក្នុងនោះ អ្នកកាសែតកម្ពុជា ក៏ត្រូវត្រៀមខ្លួន និងខិតខំ ដើម្បីចូលរួមក្នុងសមាហរណកម្មអាស៊ាន ដើម្បីទៅធ្វើការ និងយកព័ត៌មាន នៅក្រៅប្រទេស។សូមស្តាប់បទសម្ភាសន៍រវាងលីម៉េងហួរ និងលោក ប៉ែន បូណា៖