អានតួអត្ថបទ
បទយកការណ៍

«ជួប​គ្នា​ក្នុង​អតីតកាល» បង្ហាញ​​រឿង​ជូរ​ចត់​ក្នុង​ខ្មែរ​ក្រហម​តាម​រយៈ​ការ​សម្ដែង​របស់​ក្មេង​ជំនាន់​ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

«ជួប​គ្នា​ក្នុង​អតីតកាល» ជា​ការ​សំដែង​ទស្សនីយភាព​កម្រង​​ឯកសារ​បែប​ប្រវត្តិសាស្រ្ត​មួយ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី​២៩​ដល់​ថ្ងៃ​ទី​៣១​ខែ​មីនា ដោយ​សហគ្រាស​សង្គម​ហ្វារ សមាគម​ហ្វារ​ពន្លឺ​សិល្បៈ និង​អម្រឹតា​សិល្បៈ​។ ផ្ទាំង​ទស្សនីយភាព​ដែល​មាន​លាយ​ឡំ​ជាមួយ​សិល្បៈ​សៀក​​នេះ ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​នៅ​ខេត្ត​បាត់​ដំបង​រួច​ហើយ និង​គ្រោង​ទៅ​សំដែង​នៅ​ខេត្ត​សៀមរាប​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​២​ខែ​មេសា​។ អ្នក​រៀប​ចំ​កម្មវិធី បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​​ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​​បាន​យល់​ដឹង​ពី​របប​ខ្មែរ​ក្រហម ព្រោះ​ការ​យល់​ដឹង​​នេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​បង្ការ​កុំ​ឲ្យ​របប​ដ៏​ខ្មៅ​ងងឹត​នេះ​ត្រឡប់​មក​វិញ​ម្ដង​ទៀត​។

ការ​សំដែង​ទស្សនីយភាព​កម្រង​ឯកសារ​បែប​ប្រវត្តិសាស្រ្ត
ការ​សំដែង​ទស្សនីយភាព​កម្រង​ឯកសារ​បែប​ប្រវត្តិសាស្រ្ត @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ