ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
កម្ពុជា

​អ្នក​នាំ​ពាក្យ​៖ ​សេចក្តី​ស្នើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក ​គ្រាន់​តែ​ជា​ការ​បង្ហាញ​សាច់​ដុំ​តែ​ប៉ុណ្ណោះ​

media  
លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ RFI/ Siv Channa

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជាលោ​ក ផៃ ស៊ីផាន បាន​ហៅសេ​ចក្តីស្នើ​ច្បាប់​រប​ស់សមាជិ​កព្រឹទ្ធស​ភាអា​មេរិក​ពីរ​រូប កាល​ពីថ្ងៃ​ទី ០៩ មករា ថា គ្រាន់​តែជា​ការ​បង្ហា​ញសាច់​ដុំដាក់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ សេចក្តី​ស្នើច្បា​ប់នោះ អាច​ប៉ះពាល់​ដល់​សេដ្ឋកិ​ច្ចកម្ពុជា​តិច​តួច តែ​មិន​មាន​ឥទ្ធិពល​លើប​ន្ទាត់ន​យោបាយរបស់​កម្ពុជា​ឡើយ​។ 

ប្រតិកម្មរ​បស់អ្ន​កនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​កើត​ឡើង​នៅមួ​យថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពីស​មាជិកព្រឹទ្ធ​សភាអា​មេរិក​ពីររូប គឺលោ​ក ថិត គ្រូស (TED Cruz) និង លោក គ្រីស ខូនស៍ (Chris Coons) ម​កពី​ខាងគ​ណបក្សប្រ​ជាធិប​តេយ្យ បាន​ដាក់​សេចក្តី​ស្នើច្បា​ប់ ស្តីពី ពាណិជ្ជ​កម្មក​ម្ពុជាឆ្នាំ​២០១៩ ។ ជា​សេចក្តី​ស្នើ​ច្បាប់ ដើម្បី​ឈាន​ទៅដ​ក ឬ​ព្យួប្រ​ព័ន្ធអនុគ្រោះព​ន្ធ (GSP) ពីកម្ពុជា។ ប៉ុន្តែលោក ផៃ ស៊ីផាន បានហៅ​សេច​ក្តីស្នើច្បា​ប់នេះ​ថា គ្រាន់​តែជា​ការ​បង្ហាញ​សាច់ដុំ តែប៉ុណ្ណោះ។ សេចក្តី​ស្នើច្បា​ប់នេះ នឹ​ងមិ​នមា​នឥទ្ធិពល​អ្វី​មក​លើប​ន្ទាត់​នយោបាយ​របស់​កម្ពុជា​ឡើយ​។

គួរ​ជំរាប​ជូន​ថា កាល​ពី​ថ្ងៃទី ០៩ មករា​នេះ សមាជិក​ព្រឹទ្ធ​សភា​អាមេរិ​កលោក​ ថិត គ្រូស (TED Cruz) មក​ពីគ​ណបក្សសាធា​រណៈរដ្ឋនិង​សមាជិកព្រឹ​ទ្ធសភាម្នា​ក់ទៀត លោក គ្រីស ខូនស៍ (Chris Coons) មក​ពីគ​ណបក្សប្រ​ជាធិប​តេយ្យ បាន​ដាក់​សេចក្តី​ស្នើច្បាប់​ថ្មីមួយ ស្តីពី ពាណិជ្ជកម្ម​កម្ពុ​ជាឆ្នាំ​២០១៩ ដើម្បី​ឲ្យរ​ដ្ឋាភិបា​លសហ​រដ្ឋអាមេរិ​កពិចារណា​ឡើង​វិញ លើ​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធទូ​ទៅ (GSP) ដ​ល់រដ្ឋាភិបាល​កម្ពុជា​។ នៅក្នុ​ង​សេចក្តីថ្លែង​ការណ៍​មួយ លោក ថិត គ្រូស បានប​ញ្ជាក់​ថា សហរដ្ឋ​អាមេរិ​កចង់​ឃើញ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិម​នុស្ស ទើប​ផ្តល់​ការ​អនុគ្រោះពន្ធ​បែប​នេះ។ ប៉ុន្តែ រដ្ឋា​ភិបាល​កម្ពុជា​បាន​កេង​ប្រវ័ញ្ច​លើប្រ​ព័ន្ធអនុគ្រោះព​ន្ធនេះ​។ តាម​រយៈ​សេច​ក្តីថ្លែង​ការណ៍​នេះ សមាជិក​ព្រឹទ្ធ​សភាអាមេរិក​ទាំង​ពីរ​រូប បាន​ស្នើសុំ​ឲ្យរ​ដ្ឋបាលអាមេរិ​ករបស់​លោក ដូ ណាល់ត្រាំ ពិចារណា​ឡើង​វិញ នូវ​ការ​ដក​ទាំង​ស្រុង ព្យួរ ឬ​កាត់​បន្ថយ​ការ​ផ្តល់​ការ​អនុគ្រោះព​ន្ធ ដែល​ផ្តល់​ដល់​កម្ពុជា ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅក​ម្ពុជា។​

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធស​ហជីពប្រ​ជាធិបតេយ្យក​ម្មករ​កាត់ដេ​រក​ម្ពុជា បាន​សំដែង​ការ​ព្រួយ​បារម្ភ ប្រសិ​នបើ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះព​ន្ធ (GSP) ពី​កម្ពុជា​មែន​។ បើ​តាម​មេដឹ​កនាំ​សហជីព​រូ​បនេះ កម្ពុជា​បាន​ចំណេញ​ពី​ការ​អនុគ្រោះ​ពន្ធ​ក្នុង​ការ​នាំចេ​ញផលិតផល​កាបូ​បយួរ​ដៃទៅ​កាន់​សហរ​ដ្ឋអាមេរិ​កចន្លោះ​ពី៣០០​ទៅ៤០០​លាន​ដុល្លារ​អាមេរិ​កនៅ​ក្នុង​មួយ​ឆ្នាំៗ​។ យ៉ាង​ណាក៏​ដោយ លោក អាត់ ធន់ រំពឹងថា រដ្ឋា​ភិបាល​កម្ពុជា​នឹង​ស្តារ​ស្ថានការណ៍​នយោបាយ​នៅក​ម្ពុ​ជាឡើងវិញ ដើម្បីរក្សានូវប្រព័ន្ធអ​នុគ្រោះពន្ធ (GSP)​ ពីសហរ​ដ្ឋអាមេរិ​កនេះ​។

សូម​ជំរាប​ជូន​ថា កម្ពុជា​ទទួ​លបាន​ការ​អនុគ្រោះ​ពន្ធ (GSP) ពី​អាមេរិ​កនេះ តាំង​ពី​ឆ្នាំ១​៩៩៧ មក​ម្លេះ។​ ហើយ​នេះ​គឺ​លើក​ទីមួយ​ហើយ ដែល​ព្រឹទ្ធសភា​អាមេរិក ចាប់​ផ្តើ​មធ្វើ​សេចក្តី​ស្នើ​ច្បាប់ ដើម្បី​កាត់​ផ្តា​ច់ការ​អនុ​គ្រោះព​ន្ធពី​កម្ពុជា បន្ទាប់​ពី​សហភាព​អឺរ៉ុប​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ