ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/07 12h00 GMT
កម្ពុជា

​លោក ផៃ ស៊ី​ផាន​៖ ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី គ្មាន​ឥទ្ធិ​ពល​អ្វី​មក​លើ​ពលរដ្ឋ​កម្ពុ​ជា​ទៀត​ឡើយ​

media  
លោកផៃ ស៊ីផាន (ឆ្វេង) និងលោកសម រង្ស៊ី (ស្តាំ)។ @CVV

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួ​ននៅ​ក្រៅប្រ​ទេស បាន​បង្កើន​វោហាសាស្ត្រ​នយោបាយ​របស់​ខ្លួន​មក​ពី​ក្រៅ​ប្រទេស តាម​រយៈ​ការ​អំពាវ​នាវឲ្យ​ប្រជា​ពលរ​ដ្ឋ​ខ្មែ​រយក​គំរូ​តាម​ពលរដ្ឋ​អាល់​ហ្សេរី ទម្លាក់​មេដឹកនាំ​របស់​ខ្លួន​ចេញ​ពី​អំណាច។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​ចាត់​ទុក​ការ​អំពាវ​នាវ​នេះ​ថា ជា​ការ​អំពាវនាវ​ខ្យល់​ ហើយ​គ្មាន​ឥទ្ធិពល​អ្វី មក​លើ​ប្រជាពល​រដ្ឋ​កម្ពុជា​នោះ​ទេ​។ 

ការ​ឆ្លើយ​តប​បែប​ចំអក​របស់​លោក ផៃ ស៊ីផាន គឺ​បន្ទាប់​ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​បង្កើន​វោហាសាស្ត្រ​នយោបាយ​រប​ស់ខ្លួន ដោយ​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា យក​គំរូតា​មប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី ដោយ​បណ្តេញ​មេដឹកនាំ​របស់​ខ្លួន​ចេញ​ពី​អំណាច​។ ប៉ុន្តែ​លោក ផៃ ស៊ីផាន បាន​ចាត់​ទុក​ថា ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី នោះ នឹង​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​ប្រជាពល​រដ្ឋក​ម្ពុជាទៀ​តឡើយ​។ លោក ផៃ ស៊ីផាន បាន​លើក​ឧទាហរណ៍​ជាក់​ស្តែង​ពីប​រាជ័យ​របស់​លោក សម រង្ស៊ី ក្នុង​ការ​អំពាវនាវ​មិន​ឲ្យ​ប្រជាពល​រដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨ នោះថា​ គឺ​ជា​បរាជ័យ​ដ៏​ធ្ងន់​ធ្ងរ​មួយ​។

គួរ​ជំរាប​ជូ​នថា តាម​រយៈ​គណនីយ​ហ្វេសបុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី ០៣ មេសា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​ប្រជាពល​រដ្ឋ​របស់​ខ្លួន​យក​គំរូ​តាម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​អាល់​ហ្សេរី ដោយ​បាន​បណ្តេញ​លោក​ អាប់​ឌែល​ឡាស៊ីស​ ប៊ូតេ​ហ្វ្លី​កា (Abdelaziz Bouteflika) ចេញ​ពី​អំណាច កាល​ពីថ្ងៃទី ០២ មេសា ឆ្នាំ ២០១៩​នេះ​។

លោក អាប់​ឌែល​ឡា​ស៊ីស ប៊ូ​តេ​ហ្វ្លី​កា (Abdelaziz Bouteflika) កើត​នៅ​ឆ្នាំ 1937 បាន​កាន់​អំណាច​ជា​ប្រធានាធិបតី​អាល់​ហ្សេរី​តាំង​ពី​ឆ្នាំ ១៩៩៩មក ប៉ុន្តែ​បា​នចុះ​ចេ​ញពី​អំណាច កាលពីថ្ងៃទី ០២ មេសា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ បន្ទាប់​ពី​មាន​បាតុកម្ម​ប្រឆាំង​ពី​សំណាក់​ប្រជា​ពល​រដ្ឋ អស់​រយៈ​ពេល​ជាង​មួយ​ខែ​រួច​មក​។ ក្នុង​នាម​ជា​ប្រធានាធិបតី​ជិត​២០​ឆ្នាំ លោក ប៊ូតេហ្វ្លីកា គឺ​ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូ​ជាង​គេ នៅ​ក្នុង​ប្រទេស​អាល់​ហ្សេរី​នេះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ