អានតួអត្ថបទ
កម្ពុជា-សង្គម

​បណ្ឌិត​៣​រូប​ប្រកាស​បង្កើត​ក្លឹប​បណ្ឌិត​លើក​ដំបូង​ដើម្បី​រក​ឲ្យ​ឃើញ​បណ្ឌិត​ពិត​និង​បណ្ឌិត​ក្លែង​ក្លាយ​

បណ្ឌិត​៣រូប​ប្រកាស​បង្កើត​ក្លឹប​បណ្ឌិត​នៅ​កម្ពុជា​ជា​លើក​ដំបូង​ដើម្បី​រក​ឲ្យឃើញ​ថា នៅ​កម្ពុជា​ដែល​មានប្រជាជន​ជាង​១៦​លាន​នាក់​នេះ​មាន​បណ្ឌិត​ពិត​ប៉ុន្មាន​នាក់ និង​អ្នក​ដែល​តាំង​ខ្លួន​ជា​បណ្ឌិត​ តែ​មិន​បាន​រៀន​សូត្រ​តាម​លក្ខខណ្ឌរបស់​ប្រព័ន្ធ​អប់រំ​នោះ​ប៉ុន្មាន​នាក់​។ ការ​ប្រកាស​បង្កើត​ក្លឹប​បណ្ឌិត​ដោយ​បណ្ឌិត គីម ហ៊ាង និង​បណ្ឌិត​មួយ​ចំនួន​ទៀត​នេះ​ គឺ​បន្ទាប់​ពី​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​បង្ហាញ​ពី​កង្វល់​ចំពោះ​ចំនួន បណ្ឌិត​ច្រើន​ហួស​នៅ​កម្ពុជា តែ​គ្មាន​ជំនាញ និង​សមត្ថ​ភាព​គ្រប់​គ្រាន់​។ 

បណ្ឌិត៣រូបប្រកាសបង្កើតក្លឹបបណ្ឌិតលើកដំបូងដើម្បីរកឲ្យឃើញបណ្ឌិតពិតនិងបណ្ឌិតក្លែងក្លាយ
បណ្ឌិត៣រូបប្រកាសបង្កើតក្លឹបបណ្ឌិតលើកដំបូងដើម្បីរកឲ្យឃើញបណ្ឌិតពិតនិងបណ្ឌិតក្លែងក្លាយ @Internet
ផ្សាយពាណិជ្ជកម្ម

ក្លឹប​បណ្ឌិត​កម្ពុជា (Ph.D Club of Cambodia) នឹង​បង្កើត​ឡើង​នៅថ្ងៃទី០៦ មករា ២០២០ ដែល​ផ្តួច​ផ្តើម​គំនិត​ដោយ​បណ្ឌិត គីម ហ៊ាង និងបណ្ឌិត​ពីរ​រូប​ទៀត​គឺ​បណ្ឌិត ភូ សម្បត្តិ និងបណ្ឌិត ទ្រី ចាន់ធុច​។

បើតាម​បណ្ឌិត គីម ហ៊ាង​ ការ​បង្កើត​ក្លឹប​បណ្ឌិតនេះគឺចង់រកឲ្យ​ឃើញថា ប្រទេសក​ម្ពុជា មានបណ្ឌិតពិតប្រាកដ​ប៉ុន្មាននាក់ ដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត មាននិក្ខេ​បបទបញ្ច​ប់ការសិក្សា និងចេញ​ពីសាកលវិទ្យាល័​យ ដែលទទួល​ស្គាល់ដោយ​រដ្ឋ នៃប្រទេស​ដែល​ផ្តល់​ឲ្យ។ ក្រៅពីនោះ​ក៏ចង់ រកឲ្យ​ឃើញដែរថា តើប្រទេស​កម្ពុជាមានឥស្សរ​ជន ថ្នាក់​ដឹកនាំ អ្នកជំនួញណា​ខ្លះ ដែលបា​នទទូលសញ្ញាបត្រ​បណ្ឌិតកិ​ត្តិយស (Honorable Ph.D) ហើ​យមានបណ្ឌិត​ណាខ្លះដែ​លបានមក​ពីការរៀនតាមអនឡាញ Distance Learning។ ជាពិសេ​សទៀ​តនោះ ​ក្លឹប​បណ្ឌិតនេះ​ក៏ចង់រកឲ្យ​ឃើញថា តើប្រ​ទេសកម្ពុជាមា​នមនុស្សប៉ុន្មា​ននាក់ ដែលតាំ​ងខ្លួនជាប​ណ្ឌិត តែខ្លួនឯង​មិនមែនជា​បណ្ឌិតពិត មិ​នមែនជាបណ្ឌិតកិត្តិ​យសពិត និងមិន​មែនជាបណ្ឌិត បានមក​ពីការរៀនតាម Distance Learning ពិត​ប្រាកដ​។

បណ្ឌិត គីម ហ៊ាង បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា ការ​ធ្វើ​បែបនេះដើ​ម្បីការពារសេ​ចក្តីថ្លៃថ្នូរ និងតម្លៃពិត របស់ប​ណ្ឌិតពិត ដែល​បានចំណាយពេ​លរាប់សិ​បឆ្នាំ ដើម្បីរៀនសូត្រ និងសិក្សាស្រាវជ្រាវ តាម Online = Long Distance Learning ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យា​ស្ថានទំនាក់​ទំនងអន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភាកម្ពុជា​​បាន​បញ្ជាក់ថា​លោក​នឹង​មិន​ចូលរួមជាមួយក្រុម​នេះទេ​ដោយសា​រមានការងារច្រើនដែល​ត្រូវ​ធ្វើ។ ​ប៉ុន្តែលោក​យល់ថា​ការ​បង្កើត​ក្លឹប​បណ្ឌិតនេះ​គឺគ្រាន់តែជាការទា​ញការចាប់អារម្មណ៍​មួយតែប៉ុណ្ណោះ ហើយថា​វានៅតែពិបាក​ស្វែង​រក​ឲ្យ​ឃើញថា​តើ​នណាជា​បណ្ឌិតពិត និងនណា​ជាបណ្ឌិត​ក្លែង​ក្លាយ។

សូម​រំឭកថា ក្នុងពិធីសម្ពោធ “អគារឥន្ទ្រទេវី” របស់​រាជបណ្ឌិត្យ​សភាកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនា​យករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បង្ហាញពីការបា​រម្ភចំពោះការផ្តល់ងារជាប​ណ្ឌិតច្រើន តែអ្នកខ្លះមិន​មានចំណេះដឹង និងសម​ត្ថភាពពិ​តប្រាកដ។

យ៉ាងណា​ក៏ដោយ​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចារ បាន​បញ្ជាក់ថា ក្រសួងអប់រំ​កំពុងធ្វើ​កំណែទម្រង់ស៊ី​ជម្រៅ​ពីគុណអប់រំជាទូទៅ និង​និយាយដោយ​ឡែក​ក៏មានការ​កែទម្រង់​ខាង​ការ​អប់រំ​ថ្នាក់​បណ្ឌិតនេះ​ផងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ