អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អត់​ពី​បក្ស​ប្រឆាំង៖​លោក​ហ៊ុន សែន​បើក​លំហរ​ឲ្យ​បក្ស​ផ្សេងៗ​ធ្វើ​សកម្មភាព​នយោបាយ​មុន​ការ​បោះ​ឆ្នោត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​មិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​អាជ្ញាធរ​នៅ​ទូទាំង​ប្រទេស​ជួយ​សម្រួល​ដល់​បក្ស​នយោបាយ​នានា ដើម្បី​បាន​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅ​មុន​ការ​បោះ​ឆ្នោត។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​គ.ជ.ប​បិទ​ការ​ទទួល​ចុះ​បញ្ជី​គណបក្ស​ដោយ​មាន​បក្ស​នយោបាយ​ចំនួន​២០​បាន​ចុះ​ឈ្មោះ​ចូល​រួម​ការ​បោះ​ឆ្នោត តែ​គ្មាន​វត្តមាន​អតីត​បក្ស​សង្រ្គោះ​ជាតិ​ឡើយ។ សម្រាប់​អតីត​ប្រឆាំង ការ​បើក​ទូលាយ​នេះ​មិន​អាច​ស្រោច​ស្រង់​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឡើយ។ ប៉ុន្តែ​បក្ស​កាន់​អំណាច និង​អ្នក​វិភាគ​លើក​ឡើង​ថា ការ​អំពាវនាវ​នេះ គឺ​ឆ្លុះ​បញ្ជាំង​ឲ្យ​ឃើញ​នូវ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន
លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ