អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ ហ៊ុន សែន ផ្ដាំ​កុំ​ឲ្យ​បក្ស​ដទៃ​ប្រើ​ប្រាស់​ឈ្មោះ​លោក​ដើម្បី​​បង្កើន​ប្រជាប្រិយភាព

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧​មិថុនា​នេះ បាន​ផ្ដាំ​ផ្ញើ​ទៅ​កាន់​គណបក្ស​ដទៃ កុំ​ឲ្យ​ប្រើ​ប្រាស់​ឈ្មោះ​លោក ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​ត​ទៅ​ទៀត​។ បណ្ដាំ​របស់​ប្រមុខ​បក្ស​កាន់​អំណាច​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​នា​ឱកាស​លោក​អញ្ជើញជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ កម្មការិនីជាង​២​ម៉ឺន​នាក់ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បានណែនាំ​​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឲ្យ​ត​មាត់​ត​ក​ជាមួយ​គណបក្ស​ណា​ទាំង​អស់​។ ការ​ត​មាត់​ជាមួយ​អ្នក​ដទៃ ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ដ្រី​ចាត់​ទុក​ថា​ជា​ការ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​គណបក្ស​ដទៃ​បាន​ទទួល​ភាព​ល្បីល្បាញ​។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន @PM Hun Sen Facebook Page
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ