ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
បក្សនយោបាយតិចតួច សង្ឃឹមឈ្នះបាន អាសនៈមេឃុំ នាអាណត្តិទី៤
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៧
ថ្ងៃសុក្រនេះ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ រយៈពេល ១៤ថ្ងៃ។ គណបក្សនយោបាយ ទាំង ១២ ដែលបានចូលរួមបោះឆ្នោតប្រជែង យកតំណែង មេឃុំ -ចៅសង្កាត់ សរុប ១៦៤៦ អាសនៈ ទូទាំងប្រទេស កំពុងបន្តការឃោសនានៅតាមមណ្ឌលបោះឆ្នោតរៀងៗខ្លួន ដោយប្រើប្រាស់ ធនធានហិរញ្ញវត្ថុ និងអ្នកគាំទ្រទៅតាមលទ្ធភាពរបស់បក្សនិមួយ។ ខណៈការឃោសនាជិតដល់ នាទីចុងក្រោយទៅហើយ គណបក្សជាច្រើន ហាក់សម្តែងក្តីសង្ឃឹមតិចតួចថា អាចនឹងឈ្នះបាន តំណែងមេឃុំ -ចៅសង្កាត់។ តើបក្សនយោបាយទាំងនោះ រំពឹងទុកយ៉ាងណា ចំពោះលទ្ធផលបោះឆ្នោត ក្រោយបញ្ចប់ការឃោសនា ?