អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្មវិធី​សមធម៌​របស់​គ.ជ.ប. ផ្តល់​ពេល​ ១៥​នាទី​សម្រាប់​ឃោសនា​គោល​នយោបាយ​,​ ប៉ុន្តែ​គណបក្ស​ខ្លះ​ថា មិន​គ្រប់​គ្រាន់ ហើយ​ចង់​ឲ្យ​មាន​វេទិកា​ជជែក​ដេញ​ដោរ​គ្នា​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដើម្បី​ឲ្យ​ស្មើ​ភាព​គ្នា សម្រាប់​ការ​ឃោសនា​គោល​នយោបាយ​ ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅពេល​ខាង​មុខ​នេះ គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត បាន​បង្កើត​គោលការណ៍​៣ចំណុច។ គោលការណ៍​នេះ ​គឺនឹង​ផ្តោត​ទៅលើ​ការ​រៀប​ចំ​ឃោសនា​ផ្សព្វផ្សាយ​របស់​អង្គការ​សង្គម​ស៊ីវិល, ប្រព័ន្ធ​ឃោសនា​វិទ្យុ​ទូរទស្សន៍ និង​កម្មវិធី​សមធម៌​។ ចំពោះ​កម្មវិធី​សមធម៌របស់​គ.ជ.ប. តម្រូវ​ឲ្យ​អ្នក​តំណាង​បក្ស​នយោបាយ​នីមួយៗ និយាយ​ពី​គោល​នយោបាយ​របស់​ខ្លួន ប្រហែល​ ១៥​នាទី ហើយ​នឹង​ត្រូវ​យក​ទៅ​ផ្សាយ​នៅ​ទូរទស្សន៍​និង​វិទ្យុ​ជាតិ។ ក៏​ប៉ុន្តែ គណបក្ស​នយោបាយ​ខ្លះ ថា​រយៈពេល​ ១៥​ប៉ុណ្ណេះ គឺ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយទេ។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​បក្ស​ខ្លះ ​ទាម​ទារ​ឲ្យ​មាន​ការ​ជជែក​វែក​ញែក និង​សួរ​ដេញ​ដោរ​គ្នា​ថែម​ទៀត​ផង។

កម្មវិធី​សមធម៌​របស់​គ.ជ.ប. ផ្តល់​ពេល ១៥​នាទីសម្រាប់​ឃោសនា​គោល​នយោបាយ
កម្មវិធី​សមធម៌​របស់​គ.ជ.ប. ផ្តល់​ពេល ១៥​នាទីសម្រាប់​ឃោសនា​គោល​នយោបាយ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ