ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
គណបក្សនយោបាយសំរិតសំរាំងបេក្ខជនត្រៀមចូលរួមបោះឆ្នោត ខណៈគណបក្សខ្លះនៅរារែកចិត្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១៨
បើគ្មានការប្រែប្រួលទេ ការចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី៣០មេសា ដល់ថ្ងៃទី ១៤ ឧសភាខាងមុខ។ ពេលវេលានេះ ហាក់ខ្លីណាស់ សម្រាប់ការស្តារនីតិសម្បទារបស់អតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ចូលរួមបោះឆ្នោតនៅពេលខាងមុខ។ រហូតមកទល់នឹងពេលនេះ មានគណបក្សនយោបាយខ្លះ បានសម្រេចចិត្តរួចហើយ ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតនេះ ខណៈគណបក្សនយោបាយខ្លះទៀត នៅមិនទាន់សម្រេចចិត្តនៅឡើយ។ តើហេតុអ្វី?