មុនបោះឆ្នោតឃុំ អតីតអ្នកភូមិសំបុកចាបស្នើឱ្យអាជ្ញាធរមូលដ្ឋានកុំពុករលួយ និងផ្តល់ផ្ទះដល់អ្នកក្រដែលនៅសេសសល់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២៦
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ឆ្នាំ ២០១៧ នៅមិនដល់ ២ខែទៀតនោះទេ។ មានគណបក្សនយោបាយចំនួន ១២នឹងចូលរួមការបោះឆ្នោតលើកនេះ។ ប្រជាពលរដ្ឋភូមិអណ្តូងដែលជាអតីតអ្នកភូមិក្រីក្រសំបុកចាបដែលត្រូវបណ្តេញចេញពីកណ្តាលទីក្រុងភ្នំពេញកាលពីជាង ១០ឆ្នាំមុន បានអះអាងថាពួកគាត់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ។ ជាអ្នករស់នៅក្នុងតំបន់ក្រីក្រមែន ប៉ុន្តែយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោតខ្លាំងណាស់។ ទន្ទឹមនឹងនេះ ពលរដ្ឋអតីតអ្នកសំបុកចាបបានបញ្ជាក់ថា ជីវភាពជាង ១០ឆ្នាំមកនេះ មានការប្រែប្រួលខ្លាំងប៉ុន្តែពួកគាត់មិនសប្បាយចិត្តជាមួយអាជ្ញាធរមូលដ្ឋានក្រុម និងភូមិដែលទារលុយគាត់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ។