អានតួអត្ថបទ
បទយកការណ៍

មុន​បោះ​ឆ្នោត​ឃុំ អតីត​អ្នក​ភូមិ​សំបុក​ចាប​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​កុំ​ពុក​រលួយ និង​ផ្តល់​ផ្ទះ​ដល់​អ្នក​ក្រ​ដែល​នៅ​សេស​សល់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៤​ឆ្នាំ​ ២០១៧​ នៅ​មិន​ដល់ ២​ខែ​ទៀត​នោះ​ទេ។ មាន​គណបក្ស​នយោបាយ​ចំនួន ១២​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​លើក​នេះ។ ប្រជាពលរដ្ឋ​ភូមិ​អណ្តូង​ដែល​ជា​អតីត​អ្នក​ភូមិ​ក្រីក្រ​សំបុក​ចាប​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ​កាល​ពី​ជាង ១០​ឆ្នាំ​មុន បាន​អះអាង​ថា​ពួក​គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ។ ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​ក្រីក្រ​មែន ប៉ុន្តែ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​បោះ​ឆ្នោត​ខ្លាំង​ណាស់។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​អតីត​អ្នក​សំបុក​ចាប​បាន​បញ្ជាក់​ថា ជីវភាព​ជាង ១០​ឆ្នាំ​មក​នេះ មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ប៉ុន្តែ​ពួក​គាត់​មិន​សប្បាយ​ចិត្ត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្រុម និង​ភូមិ​ដែល​ទារ​លុយ​គាត់ និង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង​អនាម័យ។

ប្រជាពលរដ្ឋ​ភូមិ​អណ្តូង​ ​ដែល​ជា​អតីត​អ្នក​ភូមិ​ក្រីក្រ​សំបុកចាប
ប្រជាពលរដ្ឋ​ភូមិ​អណ្តូង​ ​ដែល​ជា​អតីត​អ្នក​ភូមិ​ក្រីក្រ​សំបុកចាប
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ