លទ្ធភាពនៃដំណើរការគណបក្សប្រឆាំងឡើងវិញនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៥
គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏បំផុតនៅកម្ពុជាត្រូវបានតុលាការកំពូលរំលាយចោលទៅហើយកាលពីពាក់កណ្តាលខែមុន ហើយមន្ត្រីជាន់ខ្ពស់នៃអតីតបក្សនេះ១១៨នាក់ក៏ត្រូវបានកាត់សិទ្ធិធ្វើនយោបាយ៥ឆ្នាំថែមទៀត។ ប៉ុន្តែលោកសម រង្ស៊ី ដែលធ្លាប់ជាប្រធានអតីតគណបក្សសង្រ្គោះជាតិនៅតែមានជំនឿថា នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំក្រោយនេះ គណបក្សប្រឆាំងនឹងត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញ។ សុទិដ្ឋិនិយមនេះ គឺលោកសម រង្ស៊ី សំអាងថា សំពាធពីអន្តរជាតិនឹងទាញស្ថានការនយោបាយកម្ពុជាឲ្យវិលត្រឡប់ទៅសភាពដើមដូចការពីមុន។ តើនេះ ជាគំនិតស្រមើស្រមៃ ឫក៏អាចជាការពិតនៅពេលខាងមុខ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ