ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT

ស្នាដៃ​គួរ​ឲ្យ​សក្តិសម​នឹង​កិត្តិយស!

ស្នាដៃ​គួរ​ឲ្យ​សក្តិសម​នឹង​កិត្តិយស!
 
ស្នាដៃ​គួរ​ឲ្យ​សាក​សម​នឹង​កិត្តិយស!

នៅ​ក្នុង​សង្គម​មួយ​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​ លុយ ​និង អំណាច គឺមនុស្ស​តែ​ង​តែ​ស្រឡាញ់​កេរ្តិ៍​ឈ្មោះ​មុខ​មាត់​ តំណែង និង​តួ​នាទី។ ទន្ទឹម​នេះ មិន​ខ្វះ​ទេ ឋានៈ​កិត្តិយស និង​គោរមងារយ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ​ដែល​គេ​ស្ទើរ​តែ​មិន​អាច​រាប់​អស់​។ ទោះ​យ៉ាង​នេះ​ក្តី សច្ចភាព​ពិត​នៃ​គោរមងារ​កិត្តិយសនោះ​ ​អាច​នឹង​សក្តិសម​ទៅបាន គឺ​អាស្រ័យ​ទៅ​នឹងការ​កសាង​ស្នាដៃ​ផង​ដែរ​។ សូម​ស្តាប់ការ​សាកល្បង​បទវិភាគ​របស់​ ហេង ឧត្តម​ ៖​

តាំង​តែ​ពី​បុរាណ​កាល​មក មនុស្ស​ខ្មែរ​ច្រើន​និយម​ប្រើ​គោរមងារ​ សម្រាប់​សម្គាល់​ហៅ​ កវី បណ្ឌិត អ្នក​ប្រាជ្ញ​ មេទ័ព និង​ព្រះរាជា ដែល​ខ្លាំង​ពូកែ។ ទន្ទឹម​នេះ អ្នក​ជំនាញ​ខាង​អក្សរសាស្ត្រ មន្ត​វិជ្ជាការ ​អ្នក​ប្រសប់​ខាង​ស្ថាបត្យ​កម្ម ឬ​ខាង​វប្បធម៌​ជា​ដើម គឺ​សុទ្ធ​តែ​មាន​គោរមងារ​ ឬ​ឈ្មោះ​ពិសេស​ណា​មួយ​ សក្តិ​សម​នឹង​ទេព​កោសល្យ​និង​ជំនាញ​ របស់​បុគ្គល​នោះ រៀង​រហូត​ត​មក​។

ការ​ផ្តល់​គោរមងារ​នេះ មិន​ត្រឹម​តែ​ពេល​មនុស្ស​នៅរស់​ទេ រហូត​ដល់​ពេល​ធ្វើ​មរណកាលទៅ​ហើយ​ ក៏​មាន​ងារ​ថ្មី​ផ្សេង​ សម្រាប់​ហៅ​ថែម​ទៀត​ផង។ ថែម​ពី​នេះ លក្ខណៈ​នៃ​ការ​ឲ្យ​គោរមងារ​ ជា​កិត្តិយស​នេះ​សោត​ គឺ​មិន​ចាំ​បាច់​ទាល់​តែ​មាន​អ្នក​ធំ ឬ​ឥស្សរជន​ណា​ប្រទាន​ផ្តល់​ងារ​ឲ្យ​នោះទេ​ គឺ​មហាជន​ទូទៅ​ គេ​កោត​ស្ញប់​ស្ញែង​​និង​និយម​ហៅ​តៗ​គ្នា​ ក៏​ជាប់​ងារ​រហូត​រៀង​ទៅ ក៏​មាន​ដែរ​។
 
ចំណែក​ឯ​ មក​ទល់​ពេល​សព្វ​ថ្ងៃ​នេះ ការ​និយម​ប្រើ​គោរម​ងារ ក៏​នៅតែ​មាន​បន្ត​ដែរ និង​រឹង​រឹត​តែ​សម្បូរ​ឡើង​ៗ​ថែម​ទៀត​។  ក៏​ប៉ុន្តែ​គេ​ច្រើន​តែ​សង្កេត​ឃើញ​បែប​ប្លែក​ពី​គ្រា​បុរាណ​បន្តិច​។ ប្លែក​នៅ​ត្រង់​ថា សព្វ​ថ្ងៃ​នេះ​ ​គោរមងារ​ជា​កិត្តិយស ភាគ​ច្រើន​ ត្រូវ​តែ​បំពាក់​និង​ផ្តល់​ឲ្យ​ ពី​សំណាក់​អ្នក​ធំ​ណា​ម្នាក់ ឬ​ស្ថាប័ន​ណា​មួយ ដែល​ខំ​រក​នឹក​បង្កើត​ពាក្យ​ឲ្យ​សម្បើម​ ដើម្បី​សាក​សម​ជា​កិត្តិយស ​សម្រាប់​បំពាក់​ដល់​បុគ្គល​នីមួយៗ​។ គឺ​វា​ពុំ​សូវ​ជា​កើត​ចេញ​ពី​ការ​និយម​ហៅ​តៗ​គ្នា ពី​សំណាក់​មហាជន​ ដូច​ពី​អតីតកាល​នោះ​ឡើយ​។​
 
ការ​ប្លែក​ខុស​ពី​បុរាណ​ម្យ៉ាង​ទៀត! ​បុគ្គល​ខ្លះ គឺ​ចង់​បាន​តែ​ឈ្មោះ​កិត្តិយស​ធំ​ដុំ សម្រាប់​មាន​មុខ​មាន​មាត់​ ក្នុង​ការ​រកស៊ី​ធ្វើ​អាជីវកម្ម​ ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​!​ រហូត​ដល់​អ្នក​ខ្លះ ថែម​ទាំងហ៊ាន​យក​លុយ​ទាំង​ដុល​ទៅ​ទិញ​ងារ ទិញ​សក្តិយស​ផង!​ ទាំង​នេះ គឺ​វា​ដូច​អ្វី​ដែល​គេ​បាន​ដឹង​ឮ​ក្នុង​សង្គម​ជាក់​ស្តែង​ស្រាប់។
 
ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត!​ អ្នក​ដែល​មាន​គោរមងារ​ហើយ​ គឺ​ចេះតែ​ទុំ​ជោរ​នឹង​លោក​ធម៌ ហើយ​និង​ចេះ​តែ​ចង់​បង្ខំ​ឲ្យ​គេ​ឯង​ហៅ​ងារ​របស់​ខ្លួន ហើយ​បើ​គេ​មិន​សរសេរ​ឬ​ហៅ​តាម ក៏​ហាក់​បែរ ជា​មិន​សប្បាយ​ចិត្ត​ទៅ​ទៀត​។
 
ប្រសិន​បើ​ពិនិត្យ​មើល​ទៅ​លើ​ទិដ្ឋភាព​ត្រួសៗ​ទាំង​នេះ គឺ​ គោរមងារ​កិត្តិយស ដែល​មាន​ត្រឹម​តែ​ជា​ឈ្មោះ​ គឺ​ជា​ការ​នាំ​ឲ្យ​ទំយើ​បុគ្គល​សុទ្ធ​សាធ។ ទន្ទឹម​នេះ វា​ក៏​អាច​នាំ​ឲ្យ​បន្ទាប​បន្ថោក​តម្លៃ​ចំពោះ​ងារ​នោះ​ទៅ​វិញ​ទេ ប្រសិន​បើ​គោរម​ងារ​នោះ មិន​សាក​សម​នឹង​បុគ្គល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​អាច​នឹង​នាំ​ឲ្យ​អាប់​ឱន​ទាំង​អ្នក​ផ្តល់​ងារ​ឲ្យ​ទៀត​ផង។
 
ដូច្នេះ​ហើយ ទើប​សាធារណៈ​ជន​ខ្មែរ​ជា​ទូទៅ​ គេ​ច្រើន​និយាយ​ថា ស្នាដៃ​គួរ​សម្បើម​ឲ្យ​សក្តិ​សម​នឹង​កិត្តិយស! ការ​ឲ្យ​តម្លៃ​ទៅ​លើ​ស្នាដៃ​សាច់​ការ​ជាក់​ស្តែង​ គឺ​កាន់​តែ​លើក​មុខ​លើក​កិត្តិយស យ៉ាង​ពិត​ប្រាកដ​។​ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ខ្លះ គឺ​មិន​សូវ​ជា​មាន​ចេញ​មុខចេញ​មាត់​ទេ​ តែ​បាន​កសាង​ស្នាដៃ​ជាក់​ស្តែង​ពិត​ប្រាកដ សក្តិសម​ជាទី​គោរព​កោត​ស្ងប់​ស្ងែង ហើយ​ចំពោះ​អ្នក​ដែល​បាន​ដឹងឮ និង​ឃើញ​ទង្វើ​ល្អ​ទាំង​នោះ ពួក​គេ​ច្បាស់​ជា​ កោត​សរសើរ​និង​ឲ្យ​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​ទំនង​ជា​ថ្លៃ​លើស​ពី គោរម​ងារ ខាង​ក្រៅ​ផង​ ក៏​អាច​ថាបាន​។​
 
ដូច្នេះ ដើម្បី​ឲ្យ​ ឋានៈ​គោរមងារ​ក្នុង​សង្គម​ខ្មែរ​ វា​កាន់​តែ​សក្តិសម​នឹង​បុគ្គល​ដែល​គួរ​ទទួល​បាន គឺ​ងារ​គួរ​តែ​ឲ្យ​សក្តិ​សម​នឹង​ទេពកោសល្យ ចំណេះ​ ជំនាញ និង​ការ​ផ្តល់​ទុក​កេរ​ស្នាដៃ ជា​ប្រយោជន៍​ជាតិ ដ៏​ពិត​ប្រាកដ។ ជា​ការ​ពិត ការ​ដែល​បុគ្គល​មួយ​រូប មាន​ងារ​ជា​កិត្តិយស គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ និង​សម្តែង​ការ​ដឹង​គុណូបការៈ​ចំពោះ​បុគ្គល​នោះ និង​គ្រួសារ​របស់​គេ​។ ថែម​ពី​នេះ​ ក៏​ជា​ការ​បង្ហាញ​គំរូ​ល្អ​ក្នុង​សង្គម និង​បង្ហាញ​ទៅ​មនុស្ស​ជាន់​ក្រោយ​ ឲ្យ​នាំ​ខំ​ធ្វើ​អំពើ​ល្អ បម្រើ​កសាង​ប្រយោជន៍​ជាតិ​ ដោយ​យក​គំរូ​តាម​ជន​រូប​នោះ​ផង​ដែរ។
 
ក៏​ប៉ុន្តែ គោរមងារ ជា​កិត្តិយស គួរ​តែ​មិន​ត្រូវ​ផ្តល់​ឲ្យ ​ដោយសារ​អំណាច​ទឹក​ប្រាក់ និង​បក្ស​ពួក​និយម​នោះ​ឡើយ​!​ ដ្បិត​ថា  វា​ទំនង​ជា​អាច​នឹង​ធ្វើ​ឲ្យ​សាប​រលាប​តម្លៃ​ទៅ​វិញ​ទេ​។​  សួរ​ថា តើ​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ថា​បុគ្គល​ណា​សក្តិសម​នឹង​ទទួល​ងារ​អ្វី? គឺ​មាន​តែ​មហាជន​ទេ ទើប​ជា​អ្នក​វាយ​តម្លៃ​ កាត់​សេច​ក្តី ហើយ​ក៏​និយម​ហៅ​តែ​រៀង​ខ្លួនៗ​ទៅ​ចុះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    គោរមងារ «ឧកញ៉ា» ឡើង​ថ្លៃ!

    ស្វែងយល់បន្ថែម

  • កម្ពុជា

    លោកហ៊ុន សែន ទាត់​ចោល​ការ​ប្រើ​គោរមងារ “សម្តេច”

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    ព្រះ​សង្ឃ ពលរដ្ឋ​ថា ព្រះ​មហាក្សត្រ​ ស័ក្តិ​សម​នឹង​ទទួល​ព្រះ​គោរមងារ “ព្រះ​ស្រីលោក​ធម្មិករាជ”

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ