អានតួអត្ថបទ
បទយកការណ៍

ព្រឹទ្ធាចារ្យ​​ ប្រាជ្ញ ឈួន ​មិន​បង្រៀន​កូន​លេង​ចាប៉ី ​ខ្លាច​កូន​ចេះ​មិន​ដល់​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹទ្ធាចារ្យ​ ប្រាជ្ញ ឈួន ជាកំពូល​​សិល្បករ​​ចាប៉ីដង​ខែ្មរ​មួយ​រូប ​កំពុង​ស្ថិត​នៅ​ក្នុង​វ័យ​ជរា​។​ មាន​ជន្មាយុ​​ជាង​៨០​ឆ្នាំ ​ជីវិត​ចុង​ក្រោយ​របស់​គាត់ ​គឺ​ស្នាក់​អាស្រ័យ​នឹង​ផ្ទះ​មួយ​ខ្នង​នៅ​ទី​ជន​បទ​ ក្នុង​ខេត្ត​តា​​​​កែវ​​។ គាត់​មាន​កូន​ប្រុស​៥​នាក់​ ប៉ុន្តែ​គ្មាន​កូន​ណា​ម្នាក់​របស់​គាត់​ ចេះ​លេង​និង​ច្រៀង​ចាប៉ីឡើយ​។ ​កូន​មិន​ចេះ​ចាប៉ី ដោយ​សារ​តែ​លោក​ ប្រាជ្ញ ឈួន ​មិន​ព្រម​បង្រៀន​កូន​ ឲ្យ​​ចេះ​ពីព្រោះ​គាត់​ខ្លាច​កូន​ចេះ ​មិន​ដល់​កម្រិត​ ហើយ​​គ្មាន​អ្នក​ស្តាប់​។ គាត់​មិន​បាន​ផ្តល់​ជំនាញ ​ទេព​កោសល្យ ​ដល់​​កូន ​តែ​លោក​ព្រឹទ្ធាចារ្យ​បាន​ទុក​កេរ្តិ៍ឈ្មោះ​ឲ្យ​ត្រកូល​ ប្រាជ្ញ។ ​

ជើង​ចាស់​ចាប៉ី​នាំ​គ្នា​ទៅ​សួរ​សុខ​ទុក្ខ​លោក​តា​ប្រាជ្ញ​​ឈួន​ជាមួយ​សំនៀង​ចាប៉ី​
ជើង​ចាស់​ចាប៉ី​នាំ​គ្នា​ទៅ​សួរ​សុខ​ទុក្ខ​លោក​តា​ប្រាជ្ញ​​ឈួន​ជាមួយ​សំនៀង​ចាប៉ី​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ