អានតួអត្ថបទ
កម្ពុជា

ព្រាប កុល៖ ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​

ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ដំបូង​បំផុត​របស់​ប្រទេ​ស​កម្ពុជា​ ត្រូវ​បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ហើយ​ នៅ​ព្រឹក​ថ្ងៃនេះ ​នៅ​ក្រសួង​ពាណិជ្ជកម្ម​។​ លោក​រដ្ឋ​មន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម​ បា​នហៅ​ការ​ចុះ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ ថា​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​ចង់​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ថ្មី​ៗ​ ឯ​មន្ត្រី​សង្គម​ស៊ីវិល​ថា​ការណ៍​នេះ​ថា​ អាច​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន។ ​អត្តបទដោយ៖ ឃុត សុខឿន

លោក ព្រាប កុល នាយក​ប្រតិបត្តិ អង្គការតម្លាភាព​កម្ពុជា
លោក ព្រាប កុល នាយក​ប្រតិបត្តិ អង្គការតម្លាភាព​កម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និយាយ​ថា​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា​មក​នៅ​ត្រឹម​តែ​ រយៈ​ពេល​មួយ​ម៉ោង ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​ស្នាម​ កាត់​បន្ថយ​ការ​ជួប​មុខ​ដោយ​ផ្ទាល់ ​រវាង​មន្ត្រី​ក្រសួង​និង​អ្ន​កសុំ​ចុះ​បញ្ជី​ពាណិជ្ជកម្ម។​ ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​អន​ឡាញ​នេះ ​ធ្វើ​នៅ​កន្លែង​ណា​មួយ​ក៏​បាន​នៅ​ក្នុង​ប្រទេស ​និង​ក្នុង​ពិភព​លោក។​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បន្ត​ថា ​ការ​ចុះ​បញ្ជី​នេះ ​អាច​អនុញ្ញាត​អោយ​អ្នក​ស្នើ​សុំ​បង់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​បាន​ ហើយ​អាច​អោយ​អ្នក​ស្នើសុំ​ បោះពុម្ព​វិញ្ញាបនបត្រ​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​បាន។ ម្យ៉ាង​វិញ​ទៀត​ ការ​ចុះ​បញ្ជី​តាម​អន​ឡាញ​នេះ ​ជួយ​សម្រួល​ដល់​ការ​ស្រាវជ្រាវ​ព័ត៌មាន​សាធារណៈ​របស់​ក្រុមហ៊ុនទាំ​ងអស់ ​ដែល​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​រួច​ហើយ។​

ទាក់​ទង​នឹង​ការ​ដាក់​អោយ​ប្រើប្រាស់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នេះ ​លោក​ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​សម្តែង​ការ​អបអរ​សាទរ ​ចំពោះ​ក្រសួង​ពាណិជ្ជកម្ម​។ លោក​ព្រាប កុល ចាត់​ទុក​វិធាន​កា​រនេះ​ ថា​ជួយ​ពង្រឹង​ទំនុក​ចិត្ត​របស់​វិនិយោគិន ​ទាំង​ក្នុង​ស្រុក​នឹង​ក្រៅ​ស្រុក។ ​ជាមួយ​គ្នា​នេះ​ផងដែ​រ ​លោក ព្រាប កុល បន្ត​ថា​ វិធាន​ការ​នេះ ​នឹង​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​តាម​រយៈ ​ការ​យក​លុយ​លើស​ពី​ចំនួន​កំណត់​ដោយ​ច្បាប់​ ការ​ជួយ​ធ្វើ​​អន្តរាគមន៍​ក្នុង​ការ​ចុះ​បញ្ជី​ ការ​ពន្យឺត​ដំណើរ​ការ​ចុះ​បញ្ជី​ពាណិជ្ជ​ដើម្បី​ទារ​ប្រាក់​​ជាដើម។​

សូម​បញ្ជាក់​ថា​ ការ​រៀបចំ​ប្រព័ន្ធ​អនឡាញ​សម្រាប់​កា​រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នេះ​ ធ្វើ​ឡើង​ដោយ​កិច្ច​សហការ​រវាង​ក្រុមហ៊ុន​របស់​ប្រទេស​ញូវហ្ស៊ីលលែន​ឈ្មោះ Fooster Moore ​International និង​ក្រសួង​ពាណិជ្ជកម្ម។​ ការ​រៀបចំ​នេះ​ ធ្វើ​ឡើង​ពី​ខែឧ​សភា ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​ ២០១៥។ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ