ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

លោក​នា​យក​រដ្ឋ​​មន្ត្រី​​ ហ៊ុន សែន ​​ប្រកាស​​លុប​​ចោល​ការ​សិក្សា​បែង​ចែក​ខេត្ត​ថ្មី ​បន្ទាប់​ពី​មន្ត្រី​ជ្រួល​ជ្រើម

media លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាគ្រូបង្រៀន ០៥-១០-២០១៨ ©fbCPM

នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ​នៅ​ថ្ងៃ​ទី​៥ ​តុលា​ នេះ ​នា​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើកឡើង​នូវ​បញ្ហា​ជាច្រើន រាប់ចាប់តាំង​ពី​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ការជួលយន្តហោះ​ដឹកប្រតិភូ​កម្ពុជា​ទៅ​ប្រជុំ​នៅ​អស.ស.ប ការអំពាវនាវ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ដឹកអ្នក​ដំណើរ​ក្នុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ និង​គម្រោង​បំបែក​ខេត្តចាស់​​ទៅ​បង្កើត​ខេត្ត​ថ្មី។ ទាក់​ទង​នឹង​កិច្ចប្រជុំ​​អាស៊ី-​អឺរ៉ុប ​នៅ​ប្រទេស​ប៊ែលហ្សិក ​ខាងមុខ​នេះ លោក​នាយករដ្ឋមន្រ្តី​បាន​ព្រមាន​ទុក​ជាមុន​ថា កិច្ចប្រជុំ​នេះ​​​នឹង​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន​ឡើយ ​បើសិន​ជា​ហ៊ាន​និយាយ​ពី​កម្ពុជា​។ រីឯ​គម្រោង​បង្កើត​ខេត្ត​ថ្មី​វិញ ​​លោក ​​​ហ៊ុន សែន ​បាន​ប្រកាស​បញ្ចប់​ការងារ​ទាំងអស់​ ​ទាក់ទង​ទៅ​នឹង​ការ​សិក្សា ​ដើម្បី​​បំបែក​ខេត្ត​ថ្មី​ ចេញ​ពី​​ខេត្ត​កណ្តាល ​និង​ខេត្ត​មណ្ឌល​គី​រី ​ចាប់ពី​ពេលនេះ​តទៅ ​ដោយ​​លោក​​បង្គាប់​​ឲ្យ​​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​​ចេញ ​ស​​.ជ​.​ណ ​​មួយ ​​លុប​ចោល​​សេចក្តី​សម្រេច​​កាល​ពី​​លើក​មុន​​ទាំងអស់​​។

...មិនទាន់សម្រេច​ថា​បង្កើត​ឬ​មិន​បង្កើត​ផង វាចែកគ្នា​ធ្វើ​ចៅហ្វាយខេត្ត ធ្វើ​អនុខេត្ត​ទៅហើយ
ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន 05/10/2018 ស្តាប់

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ