ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

ក្រុម​ព្រះ​សង្ឃ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្រោយ​រក​ឃើញ​បទ​ល្មើស​នៅ​ព្រៃ​ឡង់ ​

media  
ព្រះ​សង្ឃ​ហែ​ក្បួន​ដាក់​ញត្តិ ស្នើ​ឲ្យ​រដ្ឋាភិបាល​ការពារ​ព្រៃឡង់

ក្រុម​ព្រះ​សង្ឃ​ដឹក​នាំ​ដោយ​ព្រះ​តេជ​គុណ ​ប៊ុត​ ប៊ុន​តិញ ​ប្រធាន​អង្គការ​បណ្ដាញ​ព្រះ​សង្ឃ​ឯក​រាជ្យដើម្បី​យុត្តិ​ធម៌​សង្គម​ បាន​ហែក្បួន​យក​ញត្តិ​ទៅ​ដាក់​ស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦​កក្កដានេះ។ ជា​ញត្តិ​ដែល​បញ្ជាក់​ពី​ការ​រក​ឃើញ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ ខេត្តព្រះ​វិហារ។

 

 
 

ការ​ដាក់​ញត្តិ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ធម្ម​យាត្រា​ចុះ​ទៅ​បំបួស​ដើម​ឈើ​របស់​ក្រុម​ព្រះ​សង្ឃប្រ​ជា​សហគមន៍​ និស្សិត​ ជាង​១០០​អង្គ​នាក់​នៅ​តំបន់​ព្រៃ​ឡង់​។​នៅ​ក្នុង​ដំណើរ​ធម្មយាត្រា​នោះ ក្រុម​ព្រះ​សង្ឃ​ បាន​រក​ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​និង​ចាប់​បាន​រណា​អា​ឈើ​ចំនួន​៥​គ្រឿង​យកមក​ភ្នំ​ពេញ​ប្រគល់​ជូន​រដ្ឋបាល​ព្រៃ​ឈើ​។​

 
បើ​តាម​សង្ឃ​ដី​កា​របស់​ព្រះ​តេជ​គុណ ​ប៊ុត​ ប៊ុន​ទិញ ​ញត្តិ​បញ្ជាក់​ពី​ការ​រក​ឃើញ​បទ​ល្មើស​កាប់បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ ខេត្ត​ព្រះ​វិហារ​នេះ ​ត្រូវ​យក​ទៅ​ដាក់​នៅ​រដ្ឋបាល​ព្រៃ​ឈើ សភា​ជាតិ​ និង ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​។ ​ជា​ញត្តិ​ដែល​ផ្ដោត​សំ​ខាន់​ទៅលើ​ការ​ស្នើ​សុំ​បី​ចំណុច​រួម​មាន​៖ទី១-​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់​ទី​២-​ពន្លឿន​អនុក្រឹត្យ​ដែល​គ្រោង​ដាក់​ព្រៃ​ឡង់​ជា​តំបន់​ការ​ពារ​ ទី៣​-ផ្អាក​បណ្ដោះ​អាសន្ន​ចំពោះ​គម្រោង​ក្រុមហ៊ុន​ធី​ អិន​ ធី ​ដែល​កំពុង​តែ​វិនិយាគ​ទៅ​លើ​តំបន់​ព្រៃ​ឡង់​ ដូច​ជា​ការ​សាង​សង់​ខុន​ដូ ​និង គម្រោង​សាង​សង​ព្រលាន​យន្ត​ហោះ​ជា​ដើម​។

មូល​ហេតុ​នៃ​ទាម​ទារ​ឲ្យ​ផ្អាក​ បើ​តាម​ប្រភព​ដដែល​គឺ​ចង់​ឲ្យ​រដ្ឋា​ភិបាល​សិក្សា​ឡើង​វិញ​ចំពោះគម្រោង​នេះ​។​គួរ​កត់​សម្គាល់​ដែរ​ថា​ក្បូន​ដាក់​ញត្តិ​ដែល​មាន​អ្នក​ចូល​រួម​ដង្ហែ​ជាង​១០០​នាក់​នៅថ្ងៃ​ចន្ទ​នេះ​មិន​មាន​ការ​រារាំង​ពី​កម្លាំង​សមត្ថ​កិច្ច​នោះ​ទេ។​តែ​ផ្ទុយ​ទៅ​វិញ​កម្លាំង​សមត្ថ​កិច្ច​បានចូល​រួម​ជួយ​សម្រួល​ចរាចរណ៍​។ ​បើ​តាម​អ្នក​ចូល​រួម​ការ​ដាក់​ញត្តិ​នឹង​ធ្វើ​ឡើង​រយៈ​ពេល​ពេញមួយ​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង​។

ដោយ​ឡែក​ចំ​ពោះ​ក្បូន​ធម្មយាត្រា​ចុះ​ទៅ​បំបួស​ដើម​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​ពី​សំ​ណាក់​ក្រុមសង្ឃ​ខាង​លើ​កាល​ពីពីរ​ថ្ងៃ​មុន​ក៏​មិន​មាន​ការ​ឃាត់​ឃាំង​ពី​អាជ្ញាធរ​ខេត្ត​ដែរ​ បន្ទាប់​ពី​មាន​ការពន្យល់​ពី​ព្រះ​សង្ឃ​។​ក្នុង​នោះ​អ្នក​ចូល​រួម​បាន​បំបួស​ដើម​ឈើ​ចំនួន​៣០០​ដើម​និង​បាន​វាស់​ដីព្រៃ​ក្នុង​តំបន់ព្រៃ​ឡង់​ចំនួន​១០​ហិក​តា​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ