អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អង្គការ​អាមេរិក AIM ខណៈ​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​គំរាម​កំហែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ១ សីហា បាន​បណ្តេញ​អង្គការ “មេត្រី​អន្តរជាតិ” (Agape International Missions) ចេញ​ពី​ប្រទេស​កម្ពុជា ដែល​លោក​បាន​ចោទ​ប្រកាន់​ថា អង្គការ​អាមេរិក​មួយនេះ បាន​ប្រមាថ​កិត្តិយស​ស្ត្រី​ខ្មែរ។ អង្គការ​អាមេរិក​មួយនេះ​ បាន​ផ្តល់​បទ​សម្ភាសន៏​នៅ​លើ​ទូរទស្សន៍​អន្តរជាតិ​២​ធំៗ គឺ​ទូរទស្សន៍ CNN និង​ទូរទស្សន៍ ABC News ថា «នៅ​កម្ពុជា ម្តាយ​យក​កូន​ទៅ​លក់​ឲ្យ​បម្រើ​ផ្លូវភេទ» ដែល​នេះ ​ជា​ការ​ប្រមាថ​ខ្លាំង​បំផុត​ដល់ស្ដ្រី​នៅ​កម្ពុជា។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នេះ​គឺជា​ការ​ប្រមាថ​ដែល​មិនអាច​អត់អោន​ឲ្យ​បាន​ទេ។ ប៉ុន្តែ​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា ចំណាត់​ការ​លឿន​ពេក អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ និង​ជា​ការ​គំរាម​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត។ សូមស្តាប់សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ៖

អង្គការ AIM
អង្គការ AIM @FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ