ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

​អតីត​អង្គ​រក្ស​ លោក សម រង្ស៊ី ​មិន​រំពឹង​ថា ​អាជ្ញាធរ​អាច​វែក​មុខ​ជន​សង្ស័យ​ដែល​វាយ​លោក​ឲ្យ​បែក​ក្បាល​ឃើញ​ឡើយ​

media លោក ពូក​ ចិន្តា ទទួលរងរបួសបែកក្បាល @សហការី

លោក ពូក ចន្ដា ដែល​គេ​ស្គាល់​ថា ជា​អតីត​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ត្រូវ​បាន​ជន​ មិន​ស្គាល់​អត្ត​សញ្ញាណ​ពីរ​នាក់​លួច​វាយ​ពី​ក្រោយ បណ្តាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម កាល​ពីព្រឹក ថ្ងៃទី ២២ កញ្ញា ម្សិល​មិញ​នេះ នៅ​ម្តុំ​សង្កាត់​ចាក់​អង្រែ​លើ​រាជ​ធានី​ភ្នំពេញ​។ ការ​លួច​វាយ​ប្រហារ​ពី​ក្រោយ​ខ្នង​នេះ គឺ​នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​ផ្សារ​វិញ នៅ​ក្បែ ទីស្នាក់​ការ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​ត្រូវ​បាន​ជន​ដៃ​ដល់​ពីរ​នាក់ ជិះ​ម៉ូតូ​មក​លួច​វាយ​ក្បាល​លោក​ពី​ក្រោយ​មួយ​ដំបង បណ្តាល​ឲ្យ​បែក​ឈាម​ហូរ​រហាម​។ លោក ពូក ចិន្ដា បាន​ចាត់​ទុក​ករណី​នេះថា ជា​ការ​ប៉ុនប៉ង​ធ្វើឃាត និង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អាជ្ញាធរ​មូល​ដ្ឋាន​រួច​ហើយ​។ ប៉ុន្តែ​អតីត​ប្រធាន​ក្រុម​អង្គ​រក្ស​លោក សម រង្ស៊ី រូប​នេះ មិន​រំពឹង​ថា នឹង​ទទួល​បាន​យុត្តិ​ធម៌​នោះ​ទេ​។

គួរ​កត់​សំគាល់​ថា នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ មានករណី​ជន​មិន​ស្គាល់​មុខ​បានលួច​វាយ​ប្រហារ​ទៅ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​រាជ​ធានី​ភ្នំពេញ ប្រមាណ​ជាង​១០​ករណី​មក​ហើយ ខណៈ​ពេល​ដែល​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​សរុប​ចំនួន​២៧​រូប​ទៀត ត្រូវ​បាន​អាជ្ញាធរកម្ពុជា​ចាប់​ឃុំ​ខ្លួនជាបន្តបន្ទាប់៕ 

សូមស្ដាប់ប្រសាសន៍ លោក ពូក ចិន្តា៖ 23/09/2019 ស្តាប់

ជុំវិញ​ព័ត៌មាន​នេះ លោក ឆាយ គឹមខឿន អគ្គ​ស្នង​ការ​រង​និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​អះអាង​យ៉ាង​ខ្លី​ថា លោក​សុំ​ពេល​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​មុន​សិន មុន​នឹង​លោក​ធ្វើ​អត្ថា​ធិប្បាយ​ជុំវិញ​រឿង​នេះ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ