អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ទីប្រឹក្សា​រដ្ឋ​មន្ត្រី​ការ​បរទេស​៖ កម្ពុជា​ស្វាគមន៏​រាល់​ការ​វិនិយោគ​ពី​បរទេស​មិន​មែន​តែ​ប្រទេស​ចិន​ទេ​

លោក​បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេនណា (Raoul M. Jennar) ទីប្រឹក្សា​រដ្ឋ​មន្ត្រី​ការបរទេស​លើក​ឡើង​ថា​កម្ពុជា​ស្វាគមន៍​រាល់​ការ​វិនិយោគ និង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ចិន ប៉ុន្តែ​កម្ពុជា​ក៏​ចង់​បាន​ការ​វិនិយោគ និង​កិច្ចសហ​ប្រតិបត្តិការ​បន្ថែម​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ ដូច​ជា​ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា សហភាព​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ដើម្បី​ឲ្យ​មាន​តុល្យភាព​។ ជា​ការ​លើក​ឡើង​ក្នុង​ឱកាស​ខួប​៣០ឆ្នាំ ដែល​លោក​បណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេនណា មក​ប្រទេស​កម្ពុជា ខណៈ​បច្ចុប្បន្ន​លោក គឺ​ជា​ទីប្រឹក្សា​ផ្នែក​កាទូត​នៃ​ក្រសួង​ការបរទេស​កម្ពុជា​។ ក្នុង​ជំនួប​ជា​មួយ​អ្នក​សារព័ត៌មាន​នាថ្ងៃទី១១ ខែ​មេសា​នេះ លោក ​រ៉ាអ៊ូល បាន​លើក​ឡើង​ជា​ច្រើន​ពី​ចំណាប់​អារម្មណ៍​របស់​លោក​ និង​ប្រវត្តិ​របស់​ប្រទេស​កម្ពុជា​នា​ពេល​ចុង​ក្រោយ​នេះ។ បើ​តាម​លោក​រ៉ាអ៊ូល អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​បាន​មក​ពី​ចារឹក​នយោបាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់ ពោល​គឺ​សមត្ថភាព ដែល​រក្សា​បាន​នូវ​ការ​រួបរួម​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ នេះ​ហើយ​គឺ​ជា​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។ 

លោកបណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេនណា (Raoul M. Jennar) ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសកម្ពុជា
លោកបណ្ឌិត រ៉ាអ៊ូល ម៉ាក់ ជេនណា (Raoul M. Jennar) ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសកម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម
01:51

ប្រសាសន៍លោកបណ្ឌិត Raoul Jennar ទីប្រឹក្សារដ្ឋមន្ត្រីការបរទេសកម្ពុជា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ