លោក សោម សូរីដា៖«លទ្ធផលបណ្តោះអាសន្ន នឹងក្លាយទៅជាលទ្ធផលផ្លូវការ បើគ្មានការប្តឹងតវ៉ា»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅវេលាម៉ោង៧,៣០នាទី យប់ថ្ងៃទី១៥ខែសីហានេះ។ ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីពុំមានបណ្តឹងតវ៉ាពីគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតក្នុងរយៈពេល៧២ម៉ោង លើការប្រកាសលទ្ធផលបណ្តោះអាសន្ន។ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា តួលេខនៃលទ្ធផលឆ្នោតបណ្តោះអាសន្ន និងតួលេខនៃលទ្ធផលឆ្នោតផ្លូវការគឺមិនមានការប្រែប្រួលទេ។ ទាក់ទងទៅនឹងថាតើគណបក្សប្រជាជន នឹងឈ្នះអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាឬយ៉ាងណា លោក សោម សូរីដា មិនបានបញ្ជាក់ចំៗទេ ក៏ប៉ុន្តែលោកថាសម្លេងឆ្នោតដ៏ច្រើនលើសលប់របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់រួចហើយតាមរយៈលទ្ធផលបណ្តោះអាសន្ន។