ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង ​ស្នើ​ ADB​ប្រចាំ​ហ្វីលីពីន​ អន្តរាគម​លើ ​ADB​ប្រចាំ​កម្ពុជា​ រឿង​គម្រោង​ផ្លូវដែក​នៅ​ភ្នំពេញ

media  
ប្រជាពលរដ្ឋ​ដែល​រងការ​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​ដែក​ បាន​មក​តវ៉ា​នៅ​ពី​មុខ​ទីស្នាក់ការ​របស់​ធនាគារ​ADB​ដើម្បី​សុំការដោះ​ស្រាយ​បញ្ហា​ដែល​ពួកគេ​កំពុង​ជួប។ RFI/ Siv Channa

នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ឧសភា​នេះ​ ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ប្រមូល​ផ្តុំ​គ្នា ​នៅ​មុខ​ស្ថាន​ទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា​ ដើម្បី​ធ្វើ​សន្និសីទ​កាសែត​មួយ។ ​ជា​សន្និសីទ​កាសែត​ ក្នុង​គោល​ដៅ​ ស្នើ​សុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ ប្រចាំ​ប្រទេស​ហ្វីលីពីន​ ជួយ​អន្តរាគម​មក​លើ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ ពី​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​ ដល់​ប្រជាសហគមន៍​ផ្លូវ​ដែក​ ក្នុង​រាជធានី​ភ្នំពេញ។

សន្និសីទ​កាសែត​ នៅ​មុខ​ស្ថានទូត​ហ្វីលីពីន​របស់​ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ នៅ​ថ្ងៃ​ចន្ទ​នេះ​ គឺ​ក្នុង​គោល​បំណង​ធំ​ៗ​ចំនួន​ពីរ​ ដោយ​ស្នើ​សុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ហៅ​កាត់​ថា​ ADB ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន​ ជួយ​អន្តាគមន៍​មក​លើ​ ADB ​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​ ដល់​ពលរដ្ឋ​សហគមន៍​ផ្លូវដែក​ ក្នុង​រាជធានី​ភ្នំពេញ។​ គម្រោង​អភិវឌ្ឍ​ផ្លូវ​ដែក​ ដែល​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេះ តែង​អះអាង​ថា​ មិន​ទាន់​មាន​ការ​ផ្តល់​ព័ត៌មាន​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ ដល់​រដ្ឋាភិបាល​កម្ពុជា​ច្បាស់​លាស់។

តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រជាសហគមន៍​ផ្លូវ​ដែក​នោះ​ គឺ​ ADB ប្រាកដ​ជា​មាន​ឯកសារ​ និង​ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា​ ទាំងមូល និង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ មុន​នឹង​អនុម័ត​ផ្តល់ប្រាក់​កម្ចី​ ឬ​ប្រាក់​គាំទ្រ​ផ្សេងៗ​ ដល់​រដ្ឋាភិបាល​កម្ពុជា។ ​ប្រជាពលរដ្ឋ​ យល់ថា​ ADB ជា​ស្ថាប័ន​អន្តរជាតិ ​ត្រូវ​មាន​តម្លាភាព និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ចំពោះ​គ្រួសារ​ដែល ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ពី​គម្រោង​គាំទ្រ​របស់​ខ្លួន។

គោល​បំណង​ទី​២​ គឺ​ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ឲ្យ​មានកិច្ច​ប្រជុំ​ជា​ត្រី​ភាគី ដែល​មាន​តំណាង​សហគមន៍​ចំនួន​ ៨​នាក់​ តំណាង​ក្រុមហ៊ុន​ថូល​រូយ៉ាល់ ក្រុមហ៊ុន​រូយ៉ាល់​គ្រុប​ ដែល​មាន​សិទ្ធិ​អំណាច​ពេញ​លេញ ក្នុងការ​ឆ្លើយ​នឹង​សំណួរ​របស់​ពលរដ្ឋ​ និង​ភាគី​តំណាង ​ADB ​ប្រចាំ​នៅ​កម្ពុជា។​ ហើយ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​នោះ​ ប្រជា​សហគមន៍​ ក៏​ទាមទារ​​ឲ្យ​មាន​ការ​ធ្វើ​កំណត់​ហេតុ​ប្រជុំ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​គ្រប់ភាគី​ និង​ការ​ថ្លែង​ជា​សាធារណៈ​ជាមួយ​អ្នក​សារព័ត៌មាន​ ក្រោយ​ពេល​បញ្ចប់​កិច្ច​ប្រជុំ។​

សូម​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ បាន​ព្យាយាម​ជាច្រើន​លើក​ច្រើន​សារ ក្នុង​ការ​ទាមទារ​យក​ព័ត៌មាន​លម្អិត ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា​ តាំង​ពី​ខែ​សីហា ​ឆ្នាំ ២០១៤ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះ ​បាន​អះអាង​ថា​ពួកគេ​តែងតែ​ទទួល​បាន​ការ​ពន្យា​ពេល​ ហើយ​មិន​មាន​ការ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ណាមួយ​ដល់​ពួកគេ​នោះ​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ