ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

ជប៉ុនសន្យា​ថា​​នឹង​បង្កើន​ចំនួន​អ្នក​វិនិយោគទុន​ជប៉ុននៅកម្ពុជានិង​តំបន់អាស៊ាន!​

media លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចាប់ដៃលោក អាបេ នាយករដ្ឋមន្ត្រីជប៉ុន @MN of Commerce

ពីម្សិលមិញ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង​១០ និងនាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពចុះ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែលមានឈ្មោះថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូសេដ្ឋកិច្ចទូលំ​ទូលាយ​កម្រិត​តំបន់ RCEP។ ដោយ​ឡែក ជប៉ុន សន្យាបង្កើនចំនួនអ្នក​វិនិយោគទុន​ជប៉ុននៅកម្ពុជា ឲ្យ​កាន់តែច្រើន។

 

ដំបូង​គួរ​ជ្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំ​ទូលាយកម្រិតតំបន់ ហៅកាត់ថា​ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ដែលបាន​ត្រូវស្នើឡើង រវាងរដ្ឋសមាជិក​ទាំងដប់របស់​អាស៊ាន។ មុន​នឹង​ឈាន​ទៅដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នៅពេល​នេះ, គេត្រូវ​ពិភាក្សា​ចរចាគ្នា​ អស់​៥ឆ្នាំ​​ ចាប់តាំង​ពី​ឆ្នាំ២០១២ គឺ​នៅឯកិច្ចប្រជុំកំពូលអាស៊ាន ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​។  

ដូច្នេះ​នៅពេល​នេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំ​ទូលាយកម្រិតតំបន់ គឺមាន​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​១០ ជាមួយប្រទេសដៃគូ​ចំនួនប្រាំមួយផ្សេងទៀត គឺ​អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, កូរ៉េខាងត្បូង និង ឥណ្ឌា។ ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​នេះ គឺបន្ទាប់​ពី​រដ្ឋមន្ត្រី​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​អាស៊ាន ទាំង​១០ បាន​ទៅប្រជុំ​ជជែកគ្នា ចំនួន​​៣ថ្ងៃ ពីថ្ងៃទី​៦ ដល់ទី​៨ មេសា នៅខេត្តអូសាកា ប្រទេសជប៉ុន។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សា និង​ព្រម​ព្រៀងលើការអភិវឌ្ឍធនធានមនុស្ស, ការរៀបចំច្បាប់ និងកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេច​បានក្របខ័ណ្ឌ​ពាណិជ្ជកម្មសេរី​ដែលមាន​លក្ខណៈ​​គ្រប់​ជ្រុងជ្រោយ, គុណភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ​ជប៉ុន ​ក៏រំពឹងថា នឹងអភិវឌ្ឍផែនការកិច្ចសហប្រតិបត្តិការ ផ្នែក ​SMEs ក្រុមហ៊ុនខ្នាតតូច និង​មធ្យម ​នៅរដ្ឋ​សមាជិកអាស៊ាន​។

គួរបញ្ជាក់​ដែរថា  ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាននិងជប៉ុន បានកើនដល់ ២៣៨ ពាន់​លាន​ដុល្លារ ក្នុងឆ្នាំ២០១៥។ អាស៊ានបាននាំចេញចំនួន ១១៤ ពាន់លានទៅជប៉ុន។ 

ដោយ​​ឡែក បើ​និយាយតែ​​ពី​ កម្ពុជានិងជប៉ុន ប្រទេស​ទាំង​ពីរ​ បាន​យល់​ព្រម​ព្រៀង​បង្កើត​ព្រឹត្តិការណ៍​ជំរុញធរុកិច្ចថែមទៀតសម្រាប់វិស័យឯកជន។ នៅក្នុងជំនួបពិភាក្សាជាមួយ លោក  Hiroyuki ISHIGE ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេស​របស់​ជប៉ុន JETRO និង លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាង​កម្ពុជា​ លោកទាំង​ពីរ ​បានព្រមព្រៀងបង្កើតឲ្យមានព្រឹត្តិការណ៍ជំរុញធរុកិច្ចកាន់តែច្រើន ដើម្បី​ផ្តល់ឱកាសដល់ធុរជនខ្មែរ​និងជប៉ុន អាចធ្វើការផ្លាស់ប្តូរព័ត៌មានអាជីវកម្ម និង​បទ​ពិសោធ​ ឲ្យ​គ្នាទៅវិញទៅមក។

ទន្ទឹមនេះ ​ជប៉ុនសន្យាថានឹងបង្កើនចំនួនវិនិយោគិនជប៉ុននៅកម្ពុជា ក៏ដូចជាការ​ទាក់ទាញ​ធរុកិច្ច និងការបណ្តាក់ទុនកាន់តែច្រើនពីប្រទេសជប៉ុន ព្រមទាំងប្រទេសនៅក្នុងតំបន់ ឲ្យ​មកកាន់ប្រទេសកម្ពុជា។ ថែមពីនេះ ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេស​របស់​ជប៉ុន  ថា​គ្រោងនឹងរៀបចំ ដំណើរបេសកម្មវិស័យឧស្សាហកម្មម្ហូបអាហារ មកកាន់ស្រុក​កម្ពុជា នាពេលខាងមុខផងដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ