អានតួអត្ថបទ
បទសម្ភាស

លោក សុខ ឥសាន ៖ « ប្រតិកម្ម​របស់​ប្រទេស​និង​អង្គការ​អន្តរជាតិ​នានា​គ្រាន់ តែ​ជា​សិទ្ធ​បញ្ចេញមតិ​តែ ប៉ុណ្ណោះ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​មាន​ការ​​ចាប់​ខ្លួន​​លោក​​កឹម សុខា ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា​​ ដោយ​មានការ​ចោទថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ​ប្រទេស​លោក​ខាងលិច​ក៏ដូច​ជា​អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​បញ្ចេញ​ប្រតិកម្ម​ព្រោងព្រាធ​ ខ្លះ​សម្តែង​ការ​សោកស្តាយ​ ហើយ​ខ្លះទៀត​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក ​កឹម សុខា​ ដោយ​ឥត​លក្ខខណ្ឌ​។ ​ក៏​ប៉ុន្តែ​លោក​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ប្រាប់​វិទ្យុ​បារាំង ​RFI ​ថា ​ប្រតិកម្ម​​របស់​ប្រទេស​និង​អង្គការ​អន្តរជាតិ​ទាំងនោះ​ មិនមាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នោះ​ទេ​។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា.
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា. © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ